តាកែវ៖ មេប៉ូលិសខេត្តតាកែវ សុខ សំណាង កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានដឹក នាំកំលាំងជាង ២០០នាក់ បើកប្រតិបត្តិការ ឡើងភ្នំបាយ៉ងកោ ដើម្បីធ្វើការកាប់ដុតបំផ្លាញចោល នូវដំណាំកញ្ឆា ដែលក្រុមជនខិលខូចបានលួចធ្វើការដាំដុះ ជាច្រើនស្កុយស្គាយពាសពេញភ្នំប្រវត្តិសាស្រ្តនេះ។
លោក សុខ សំណាង បានថ្លែងធ្វើការណែនាំដល់ កម្លាំងជំនាញទទួលបន្ទុកកិច្ច ការងារនេះ ត្រូវតាមដាន សកម្មភាពរបស់ជនឈ្លៀតឱកាស ដែលលួចលាក់ដាំដំណាំកញ្ឆាខុស ច្បាប់នេះបន្តលួច ដាំកញ្ឆានេះបន្ត ទៀតឲ្យសោះ ហើយជាពិសេសនោះត្រូវខិតខំស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនល្មើសដែលលួច ដាំដំណាកញ្ឆានេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឲ្យបានជាដាច់ខាត ។
លទ្ធផលនៃការចុះបង្ក្រាបទីតាំងដាំកញ្ឆាខាងលើ សមត្ថកិច្ច បានធ្វើការកាប់កម្ទេចដុតបំផ្លាញចោលនៅ ដំណាំកញ្ឆានៅនឹងកន្លែងចំនួន ១៤ ទីតាំង លើផ្ទៃដីដាំដុះសរុប ៩.៩៧១ ម៉ែត្រការ៉េ ដែលក្នុងនោះមានអាង ទឹកស្ទុកសម្រាប់ស្រោចដំណាំកញ្ឆាចំនួន ១០ ទុយោប៊ូមទឹកប្រវែង ១៥០០ ម៉ែត្រ និងកញ្ឆាក្រៀមមួយចំនួន ធំផងដែរ។
សូមបញ្ជាក់ដែរ ដំណាំកញ្ឆានៅលើជួរភ្នំបាយ៉ង់កោនេះ គឺមានរាប់ឆ្នាំមកហើយ និងល្បីល្បាញពាសពេញផ្ទៃប្រទេស ប្រភពខ្លះត្រូវបានគេទម្លាយដែរ ថាមានអ្នកមានអំណាច មានលុយ នៅពីក្រោយការដាំដុះនេះ ដល់ពេលប្រមូល ផលក្រុមអ្នកដាំដុះទាំងអស់ ត្រូវយកមកលក់ឲ្យខ្លួន ប្រសិនមិនដូច្នេះទេ គឺគេនឹងចាត់ឲ្យកំលាំងចុះបង្រ្កាបហើយ ៕