(ភ្នំពេញ)៖ បន្ទាប់ក្រសួងសុខាភិបាលបានប្រកាស់បិតការជួបជុះតាមបែបសាសនានៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងមួយស្ដីពីការផ្អាកព្រះរាជពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២០នេះនៅក្នុងព្រះបរមរាជវាំង។
សេចក្ដីជូនដំណឹង របស់ក្រសួងព្រះបរមរាជវាំង បានលើកឡើងថា «ក្រសួងព្រះបរមរាជវាំងមានកិត្តិយសបង្គំទូលថ្វាយ និងជម្រាប សម្ដេច ព្រះរាជវង្សានុវង្ស នឹងមន្រ្តីដែលបំរើការនៅខុទ្ធការល័យព្រះមហាក្សត្រ និងព្រះរាជខុទ្ធការល័យសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមមេត្តាជ្រាបថា ព្រះរាជពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២០នេះនៅក្នុងព្រះបរមរាជវាំងនឹងផ្អាកមិនមានការរៀបចំឡើយ»។
គួបញ្ជាក់ថាកាលពីម្សិលមិញ ក្រសួងព្រះបរមរាជវាំង ក៍បានចេញសេចក្ដីជូនដំណឹងផ្អាកការចូលទស្សនាព្រះបរមរាជវាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីថ្ងៃនេះតទៅរហូតដល់មានការជូនដំណឹងថ្មី ដើម្បីជាវិធានការការពារការរីករាលដាលជំងឺ Covid-19៕


