តាកែវ៖ ក្រុមប្រជាពលរដ្ឋដែលរស់នៅជិតសំណង់ អាណាធិបតេយ្យដែលកំពង់លួចធ្វើបានយ៉ាងរលូន និងមានពុំច្បាប់សាងសង់ត្រឹមត្រូវ នៅតាមមាត់បឹងតាកែវ មានងឿងឆ្ងល់ថា ហេតុអ្វីបានជាគេអាចនៅតែបន្តធ្វើបានយ៉ារលូនបែបនេះ ព្រោះកន្លែងដែលកំពុងតែសាងសង់សំណង់ខាងលើនេះ ជាដីបឹងសាធារណៈរបស់រដ្ឋ ឬក៏មានអ្វីលាក់បាំងនៅក្រោយខ្នងរវាង អាជ្ញាធរពាក់ព័ន្ធ និងម្ចាស់សាងសង់សំណងអណាធិបតេយ្យនេះទេដឹង ? 
ពួកគាត់បានបន្តឲ្យដឹងទៀតថា គាត់ក៏ធ្លាប់ឃើញពេលកន្លងមានអាជ្ញាធរក្រុងដូនកែវ បានចុះមកធ្វើការពិនិត្យនិងហាមមិនឲ្យមានការសាងសង់សំណងនេះ ២-៣ដងរួចមកហើយដែរ តែមិនដឹងថា មានរឿងអីទេ បានជានៅតែធ្វើបានយ៉ាងរលូនដដែលបែបនេះ ព្រមទាំងមិនស្តាប់តាមការណែនាំ និងហាមប្រាមរបស់អាជ្ញាធរដូច្នេះ ។ ពួកគាត់ដែលមានផ្ទះក្បែរនោះ ធ្លាប់បានសុំអាជ្ញា ធរសង់ផ្ទះចឹងដែរ តែអាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើនោះទេ ហើយពួក គាត់ក៏មិនហ៊ានធ្វើដែរ ដោយគិតថាវាខុសច្បាប់ព្រោះដីនេះជាដីរបស់រដ្ឋ ចុះហេតុអ្វីម្ចាស់សំណង់ដែលធ្វើរំលោភយកដីបឹងដោយខុសច្បាប់ នេះអាចធ្វើបានយ៉ាងងាយស្រួល បែជាអាជ្ញាធរហាមមិនបាន ឬមួយម្ចាស់ទីតាំងធ្វើសំណង់ខុសច្បាប់នេះ សែនប្រេនឲ្យអាជ្ញាធរបានចប់សព្វគ្រប់ហើយដឹង ?

ទាក់ទងរឿងរ៉ាវខាងលើនេះ កន្លងមក លោក កង អាណាន់ ដែលជាអភិបាលក្រុងដូនកែវ បានឲ្យដឹង ថា លោកចុះចាប់ និងហាមឃាត់ ធ្វើកិច្ចសន្យា ៣ដងរួចមកហើយ។ 

ពលរដ្ឋនៅតែឆ្ងល់ថា ចុះហេតុអីមកដល់ពេលនេះហើយនៅតែបន្តធ្វើបានដដែល ឬមួយក៏អាជ្ញាធរក្រុងគ្មានសមត្ថភាពទេដឹង? ឬប្រហែលជាមានអ្វីនៅពីក្រោយសំណង់ខុសច្បាប់នេះ ?