វ៉ាស៊ីនតោន៖ ការិយាល័យគ្រប់គ្រងនិងថវិការបស់សេតវិមាន បានដាក់សំណើថវិកាបន្ទាន់ទៅ សភាសហរដ្ឋអាមេរិកនៅយប់នេះ ដើម្បីស្នើសុំថវិកាចំនួន ៤៥,៨ ពាន់លានដុល្លារបន្ថែមទៀតចំពោះការប្រឈមមុខនឹងជំងឺកូវីត១៩ដែលកំពុងតែរាតត្បាតនៅក្នុងសហរដ្ឋអាមេរិក។នេះបើយោងតាម CNN ការស្នើសុំថវិកាថ្មីដែលជាសិទ្ធិអំណាចតាមច្បាប់បានកើតឡើងនៅថ្ងៃដដែល ដែលរដ្ឋបាលលោកប្រធានាធិបតី Trump បានលើកសំណើរទៅវិមានកា ពីតូល
«សភា» កាលពីពេលថ្មីៗនេះ ដោយស្នើសុំថវិការចំនួន ១ ពាន់ពាន់លានដុល្លារ ។
លោក Russell Vought នាយកស្តីទីនៃទីភ្នាក់ងារ OMB បានសរសេរនៅក្នុងលិខិតភ្ជាប់នឹងសំណើ ១១៨ ទំព័រដែលត្រូវបានផ្ញើទៅសមាជិកសភាកាលពីយប់ថ្ងៃអង្គារ លិខិតបានសសេរថា “ ការកៀរគរដែលមិនធ្លាប់មានពីមុនមកដែលរដ្ឋបាលបានសំរេចបាន បង្ខំឲ្យ ទីភ្នាក់ងារនានាចំណាយថ្លៃដើមដែលមិនបានគ្រោងទុក។ ការចំណាយទាំងនេះត្រូវតែឆ្លើយតបនឹងច្បាប់ដើម្បីធានានូវសមត្ថភាពប្រតិបត្តិការពេញលេញ។ ហេតុអ្វីបានជាសំណើរនេះបានកើតឡើង? ការស្នើសុំនេះធ្វើឡើងលើទឹកប្រាក់ ៨,៣ ពាន់លានដុល្លារជាថវិកាបន្ទាន់ដែលត្រូវបានអនុម័តដោយសភាកាលពីពីរសប្តាហ៍មុន ដែលបញ្ជាក់ពីរបៀបដែលតម្រូវការហិរញ្ញវត្ថុយ៉ាងខ្លាំងនៅទីភ្នាក់ងារសហព័ន្ធបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ។ ការស្នើសុំនេះក៏ត្រូវបានមើលឃើញថារដ្ឋបាលលោក ត្រាំ កំពុងឈានទៅរកការចរចារជំរុញសេដ្ឋកិច្ចទ្រង់ទ្រាយធំដែលត្រូវបានគេរំពឹងថានឹងមានតម្លៃមួយកោដិដុល្លារដែលបច្ចុប្បន្នកំពុងដំណើរការនៅវិមានកាពីតូល។
កញ្ចប់នេះមិនមែនជាដំណោះស្រាយតែមួយពេញលេញនោះទេ៖ វាមិនមែនមានន័យថា ជាដំណោះស្រាយដែលមានមូលដ្ឋានទូលំទូលាយចំពោះការបែកបាក់សេដ្ឋកិច្ចដ៏ធំដែលបង្កឡើងដោយវីរុសកូវីត១៩នោះទេ ហើយក៏មិនមែនជាមធ្យោបាយចម្បងដែលរដ្ឋាភិបាលសហព័ន្ធគ្រោងនឹងដោះស្រាយការលំបាករបស់ពលរដ្ឋអាមេរិកដែរ។ បុគ្គលនិងសហគមន៍ដែលត្រូវបានប៉ះពាល់ដោយជំងឺនេះ” ដែលនិយាយទៅកាន់បញ្ហាសំខាន់ៗទាំងនេះ។
ជំនួយការសភាបានប្រាប់គំរោងការដើម្បីដាក់បញ្ចូលសំណើរសុំមូលនិធិបន្ទាន់ក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចដែលកំពុងត្រូវបានពិភាក្សា។លោកថ្លែងថា«បច្ចុប្បន្នយើងកំពុងពិភាក្សាយ៉ាងសកម្មជាមួយសភាលើសំណើសុំថវិការបន្ថែមនេះ»៕

