កោះកុង៖ ពលរដ្ឋខ្មែរឥស្លាម ៣នាក់ នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានមន្រ្តីជំនាញនៃមន្ទីរសុខាភិបាលខេត្ត កំពុងធ្វើយកសំណាកមកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ដើម្បីស្វែងរកវីរ៉ុស កូវីដ១៩ បន្ទាប់ពីពួកទើបវិលត្រលប់ មកពីកម្មវិធីបុណ្យសាសនាមួយនៅប្រទេសម៉ាឡេស៊ី
បើយោងតាមការបញ្ជាក់ពី លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងថា ការសង្ស័យនេះ បន្ទាប់ពីពួកគាត់ទាំង៣នាក់ បានចូលរួមកម្មវិធីបុណ្យសាសនាមួយនៅប្រទេសម៉ាឡេស៊ី និង បានវិលត្រឡប់មកកម្ពុជាវិញ។ ទោះបីជាយ៉ាងណា លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង មិនអាចបញ្ជាក់ភ្លាមៗបានទេ ដោយរង់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រជាមុនសិន ទើបអាចប្រាប់បាន។
សូមបញ្ជាក់ថា ជនជាតិខ្មែរឥស្លាមចំនួន៣នេះ ត្រូវបានក្រុមមន្រ្តីជំនាញសង្ស័យឆ្លងជំងឺកូវីដ១៩ និង រកឃើញនៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង អំឡុងពេលផ្សព្វផ្សាយកម្មវិធីសាសនាមួយ ៕