ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយ កាលពីម្សិលមិញនេះ នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមការផ្សាយរបស់កាសែត The Straits Times របស់សិង្ហបូរី នៅពេលល្ងាច បានឲ្យដឹងថា ស្ត្រីជនជាតិអាមេរិកកាំងអាយុ ៨៣ឆ្នាំ ដែលចុះពីលើនាវា Westerdam ហើយអាជ្ញាធរម៉ាឡេស៊ីបានអះអាងថា មានផ្ទុកវីរុសកូរ៉ូណា ឬ Covid-19 នោះ ពេលនេះ គឺគ្មានផ្ទុកវីរុសនោះឡើយ។
 

ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ការមិនទទួលខុសត្រូវរបស់ជន បរទេសខ្លះលើការពិនិត្យសុខភាពរបស់ ភ្ញៀវទេសចរដែលជិះលើនាវា Westerdam បានធ្វើឱ្យកម្ពុជាក្លាយជា ជនរងគ្រោះនៃទង្វើរមនុស្សធម៌របស់ខ្លួន អស់រយះពេលជិតមួយសប្តាហ៍។ ទេវតាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ហើយដែលកម្ពុជាទទួល បានយុត្តិធម៌មកវិញ។

មិនមានមនុស្ស ណាម្នាក់ដែលជិះលើនាវាខ្នាតយក្ស Westerdam ឆ្លង Covid.19 នោះទេ។ សម្រាប់ខ្ញុំកំពុងវាយកូនគោលនៅ City golfនៅភ្នំពេញមិនមែនស្ថិតក្នុង មន្ទីរពេទ្យនៅSingapore ដូចពួក បីសាចឃោសនានោះដែរ៕