ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនៅថ្ងៃពុធ ទី១៩ កុម្ភៈនេះថា អ្នកដំណើរ តាម នាវា Westerdam ចំនួន៧៨១នាក់ មិនមានផ្ទុកមេរោគកូរ៉ូណាថ្មី ឬ(Covid-19) នោះទេ បើគិតទាំង នៅ រាជធានី ភ្នំពេញ និងក្រុងព្រះសីហនុ ហើយចំពោះលទ្ធផលពិនិត្យសុខភាពលើ  អ្នកដំណើរតាមនាវា Westerdam ទាំងអស់ ដែលនៅសេសសល់ប្រមាណ៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុង ព្រះសីហនុ គិតត្រឹម ម៉ោង ៨ព្រឹកថ្ងៃពុធនេះ គឺមិនមានមេរោគកូរ៉ូណាថ្មី ឬ(Covid-19) នោះទេ។ ចំពោះ ស្ថានភាព សុខភាពទូទៅ របស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខ ភាពធម្មតា និងមិន មាន អ្នក មាន ឡើងកំដៅខ្លួនឡើយ គិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចេញពី ទីក្រុងហុងកុងមក គឺមាន រយៈ ពេល ១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ផ្អែកលើ លទ្ធផលខាងលើនេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ កំពុងបំពេញកិច្ចការ ដោយ សហការជាមួយ ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការជួយសម្របសម្រួលឱ្យអ្នកដំណើរ ដែលនៅសេសសល់ទាំងអស់ អាចបានបន្តដំ ណើរ តាមជើងហោះហើរ ដើម្បីឆាប់បានវិលត្រឡប់ទៅ ជួបជុំក្រុមគ្រួសារ ប្រកបការងារ និងជីវិតប្រចាំ ថ្ងៃនៅ ប្រទេសរបស់ពួកគេរៀងៗខ្លួន។
ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ព្រមទាំងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ រាជ ធា នី ភ្នំពេញ និងខេត្តព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយ ពិនិត្យសុ ខ ភាព ក៏ដូចជាជួយសម្របសម្រួលដល់អ្នកដំណើរ តាមនាវាWesterdam ទាំងអស់ ហើយ ក្រសួង និង បន្ត កិច្ចសហការ ជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធជាតិនិងអន្តរជាតិជាបន្តទៀត រហូតដ ល់ ប្រ តិប ត្តិ កា រ សុខា ភិបាលត្រូវបានបញ្ចប់ ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណៈជអំពីការវិវឌ្ឍន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេកប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំ សុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕