ភ្នំពេញ៖ យោងតាមការបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកបុក របស់ លោក ស្រី គុច មារតី អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទៅក្រសួង ប្រៃស ណីយ៏ ត្រូវបិទចោលចំពោះអ្នកដែលធ្វើ ការ ឡាយ លក់ផលិតផលតាមអនឡាញ ដែល មាន លក្ខណៈ បញ្ចេញអស់កេរ្ត៏ខ្មាស់ របស់ ស្រ្តីខ្មែរ ។
ការបញ្ជាឲ្យក្រសួងប្រៃសណីយ៏បិទចោលអ្នកលក់តាមអនឡាយនេះ ធ្វើឡើង ក្នុងឪកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកាងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃចន្ទ ១៧ កុម្ភៈនេះ ។ ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្ត៏ខ្មាស់ស្ត្រី. ក្រសួងប្រៃសណីយ៏ត្រូវបិទ  ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន - ប្រសាសន៏សម្តេចតេជោ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី 17/02/2020 ៕