ភ្នំពេញ៖ ផេក Facebook «ពត៌មានពិត ស្ដីពីកម្ពុជា»ដែលកន្លងមកតែងតែបង្ហោះពត៌មានមិនពិតបំពុលសង្គមដូចជាករណីយ៍បង្ហោះថាមានប្រជាពលរដ្ឋកម្ពុជាស្លាប់រាប់រយនាក់ដោយសារតែជំងឺកូរ៉ូណា និងការបង្ហោះពត៌មានថាសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលឆ្លងជំងឺកូរ៉ូណាជាដើមនោះ ត្រូវបានរាជរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុន Facebook បិតផេកនេះមិនឲ្យបង្ហោះពត៌មានបំពុលសង្គមតទៅទៀតនោះទេ។
បើយោងតាមការបង្ហោះរបស់លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាននៅលើបណ្ដាញសង្គម Facebook នៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងពត៌មានបានសហការជាមួយក្រុមហ៊ុនFacebook បានបិទអាខោនហ្វេសប៊ុក«ពត៌មានពិតស្ដីពីកម្ពុជា»រួចហើយ។
គួបញ្ជាក់ថាកន្លងមកអាខោនហ្វេសប៊ុក «ពត៌មានពិតស្ដីពីកម្ពុជា» នេះបានបង្ហោះព័ត៌មានក្លែងក្លាយជាច្រើន ដែលបង្កឲ្យមានការភ័យខ្លាចពីបងប្អូនប្រជាពលរដ្ឋជាពិសេសថ្មីៗនេះ បានបង្ហោះថាមានប្រជាពលរដ្ឋរាប់រយនាក់បានស្លាប់ដោយសារតែជំងឺកូរ៉ូណា៕