ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំតក់ស្លុតអោយសោះរឿងអឺរ៉ុបដកឬមិនដក EBA ពីប្រទេសកម្ពុជា។
ថ្លែងនៅក្នុងឱកាសអញ្ជើញបើកការដ្ឋានគម្រោងស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២ នៅព្រឹកថ្ងៃ អង្គារ៏ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន អះអាងថា បើអឺរ៉ុបដក EBA ពីកម្ពុជាក៏កម្ពុជាមិនស្លាប់ដែរ គឺគ្រាន់តែយើងត្រូវបង់ពន្ធអោយគេប៉ុណ្ណោះ ដោយកាត់បន្ថយពីចំណេញច្រើនមកចំណេញតិចប៉ុណ្ណោះ ហើយម្យ៉ាងទៀតបញ្ហា EBA នេះក៏គង់តែអឺរ៉ុបគេដកដដែលទេ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកុំតក់ស្លុតអោយសោះពីបញ្ហាEBAនេះ។
សម្ដេចតេជោបានគូបញ្ជាក់សារជាថ្មីផងដែរថា ទោះក្នុងតម្លៃណាក៏ដោយកម្ពុជាមិនអាចយកអធិតេយ្យភាពជាតិទៅប្ដូនិង EBA នោះជាដាច់ខាត៕
