បរទេស៖ យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ដែលបានចុះ ផ្សាយ នៅ ថ្ងៃពុធ ទី១៩ ខែកុម្ភៈនេះ បានឲ្យដឹងថា អ្នកឆ្លងវីរុស COVID-19 នៅក្នុង ប្រទេស ចិន សរុបចំនួន ១,៤៣៧៦នាក់ បានជាសះស្បើយទាំងស្រុង ហើយ ហើយថ្ងៃនេះ ក្រុមគ្រូពេទ្យ បាន អនុញ្ញាតឱ្យពួកគេ ចាកចេញពីមន្ទីរពេទ្យផងដែរ។
គណៈកម្មការសុខាភិបាលជាតិចិន បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ អ្នកជំងឺ ១,៨២៤ នាក់បន្ថែមទៀត ត្រូវបានចាកចេញពីមន្ទីរពេទ្យ ដោយមាន ការ អនុញ្ញាត ពី ក្រុម គ្រូពេទ្យ ហើយគិតមកដល់ថ្ងៃពុធនេះ ចំនួនអ្នកជាសះស្បើយ ពីវីរសប្រភេទថ្មីនេះ កើន ឡើង ដល់១៤,៣៧៦នាក់នៅក្នុងប្រទេសចិន។
គណៈកម្មការសុខាភិបាលជាតិចិន បានបញ្ជាក់ទៀតថា ទោះជាយ៉ាងណា អ្នកជំងឺ COVID-19 ចំនួន ១១,៩៧៧នាក់ទៀត កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៥,២៤៨នាក់កំពុងស្ថិតនៅក្នុងការពិនិត្យ និងតាមដានបន្តទៀតនៅ ឡើយ។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោកមានករណីមនុស្សស្លាប់ដោយ COVID-19 ចំនួន ៦ ករណីផងដែរ ក្នុងនោះរួមមាន នៅហុងកុងមាន២ករណី ខណៈកោះតៃវ៉ាន់មាន១ករណី ជប៉ុន១ករណី ហ្វីលីពីន១ករណី និងបារាំង១ករណីផងដែរ៕



