តាកែវ៖បន្ទាប់ពីធ្វើប្លង់កម្មសិទ្ធដីអស់រយៈពេល២ឆ្នាំ ហើយនៅតែមិនទាន់ទទួលបានប្លង់កម្មសិទ្ធទៀត ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក៏បានសសេរចូលក្នុងផេក Facebook របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យជួយអន្តរាគមន៏ដល់មន្រ្តីសូរិយោដី ខេត្តតាកែវជួយ ចេញប្លង់អោយគាត់ផង។
បើយោងតាមអាខោន Facebook ឈ្មោះ Sothwin Villa ដែលបានសសេរចូលផេកសម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ប្រាប់សម្ដេចតេជោថា៖ «« ប្លង់ដីរបស់គាត់ចំនួន២ប្លង់ ដែលជាដីគ្មានទំនាស់ នៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ដែលបានទិញដីពីប្រជាពលរដ្ឋក្នុងភូមិជាមួយ ហើយបាទៅកាត់ ឈ្មោះផ្ទេប្លង់ត្រឹមត្រូវតាមច្បាប់និងបានបង់សេវាជូនរដ្ឋរួចរាល់ហើយ ក៏ប៉ុន្តែអស់រយៈពេល២ឆ្នាំហើយ មន្រ្តីសូរិយោដីស្រុកបាទីនៅតែមិនទាន់បានទទួលប្លង់កម្មសិទ្ធឲ្យគាត់ទៀត ហើយនៅពេល គាត់ទៅសួរមន្រ្តីសូរិយោដីតែងតែឆ្លើយថាជាប់រវល់និងជាប់ប្រជុំជាដើម»»។
ម្ចាស់អាខោន Facebook ខាងលើបានស្នើសុំដល់សម្ដេចតេជោ ហ៊ុន សែន ឲ្យជួយអនពន្លឿន ដល់មន្រ្តីសូរិយាដីស្រុកបាទី ដើម្បីធ្វើយ៉ាងណាពន្លឿន ការចេញប្លង់កម្មសិទ្ធិជូនគាត់ឲ្យ បានឆាប់រហ័សដើម្បីយកទៅប្រើប្រាស់។ ពាក់ព័ន្ធទៅម្ចាស់អាខោន Facebook ខាងលើសសេរចូលផេកសម្ដេចតេជោ ហ៊ុន សែន មន្រ្តីសូរិយោដីស្រុកបាទី និង លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម មិនអាចសុំការបំភ្លឺបាននោះទេនៅថ្ងៃនេះ។
បើយោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋជាច្រើន នៅក្នុងខេត្តតាកែវ បានលួចបង្ហើបថា ការធ្វើប្លង់ដីឬផ្ទេប្លង់កម្មសិទ្ធិនីមួយៗ គឺត្រូវមានថ្លៃទឹកតែស្ករ ឬក្រោមតុទៀតទើបឯកសារ ទាំងនោះរត់បានលឿន។
ពលរដ្ឋក៏សំណូមពរដល់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី មេត្តាពិនិត្យមើលមន្រ្តីខិលខូច មួយចំនួននៅថ្នាក់ក្រោមផង ដែលតែងតែធ្វើឲ្យពលរដ្ឋក្ដៅក្រហាយរឿងព្រោះតែរឿង លាភសក្ការៈ បន្តិចបន្តួច ៕