កណ្ដាល៖ប្រធានមន្ទីររៀបចំដែនដីនគរូននីយកម្មសំណង់និងសូរិយោដីខេត្តកណ្ដាល លោក លឹម ចាន់សូភី ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្តីសម្រេចបញ្ចប់តួនាទីប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាលហើយ ដោយតែងតាំងលោក សុក កាន់ណារិទ្ធ ត្រូវបានតែងតាំងជាប្រធានមន្ទីរជំនួស។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងដែលចុះហត្តលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបណ្ដាញសាពត៌មានទើបទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈនេះ បានសម្រេចបញ្ចប់ភារកិច្ច លោក លឹម ចាន់សូភី ពីប្រធានមន្ទីររៀបចំដែនដីនគរូននីយកម្មសំណង់និងសូរិយោដីខេត្តកណ្ដាល ដោយចាត់ឲ្យមកបំរើការងារនៅនាយកដ្ឋានអភិរក្សសូរិយោដីចំណុះអគ្គនាយកដ្ឋានអភិរក្សសូរិយោដីនិងភូមិសាស្រ្តនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដី។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូនីយកម្មសំណង់និងសូរិយោដី មិនអាចសុំការបំភ្លឺពីមូលហេតុនៃការប្លាស់ប្ដូតំណែងនេះបានទេនៅថ្ងៃនេះ ក៏ប៉ុន្តែបើយោងតាមប្រភពពីមន្រ្តីនៅក្រសួងរៀបចំដែនដី ដែលសុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបថា មានភ្លើងប្រាកដជាមានផ្សែង បានន័យថាលោកប្រធានមន្ទីររៀបចំដែនដីខេត្តកណ្ដាលមានបញ្ហាជាច្រើនពាក់ព័ន្ធនិងរឿងចេញប័ណ្ណកម្មសិទ្ធមិនប្រក្រតី ការប្ដឹងផ្ដល់ទៅតុលាការរឿងដីធ្លី ទើបបានជាក្រសួងសម្រេចវះកាត់ ដោយបញ្ចប់តំណែងតែម្ដង៕