តាកែវ៖ បើយោងតាមម្ចាស់ហ្វេសបុកឈ្មោះ បងពេទ្យចិត្តស្មោះ បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើនាយកសាខាធនាគារហត្ថកសិករសាខាស្រុកត្រាំកក់ ខេត្តតាកែវ ដោយបានសរសេររៀបរាប់ ថា៖ «« សូមបងប្អូនជួយស៊ែម្នាក់ មួយផងបងប្អូន ខ្ញុំបាទបងពេទ្យចិត្តស្មោះសូមប្ដឹងពីបុគ្គលពីររូបដែលជាបុគ្គលិកបំរើការនៅធានាគាហត្ថាកសិករសាខាស្រុកត្រាំកក់ ដែលមានឈ្មោះ សុីថាន នៅក្នុងរូបមានតួរនាទីជា c o និងនាយកសាខាត្រាំកក់ពីបទ រំលោភលើកិច្ចព្រមព្រៀងនិងសេចក្ដីទុកចិត្តរបស់អតិថិជនដោយយករឿងផ្ទាល់ខ្លួនមកអនុវត្តច្បាប់តែលើបបូរមាត់ធ្វើតាមតែអំពើចិត្តមិនមានដំណោះស្រាយជូនអតិថិជនប្រព្រឹត្តនូវរឿងមិនល្អនិងមិនគោរពតាមនិតិវិធីច្បាប់របស់ធានាគាអាស្រ័យដូចបានជំរាបខាងលើសូមលោកនាយកធានាគាហត្ថាកសិករមេត្តាជួយរកដំណោះស្រាយនិងភាពយុត្តិធម៌ជូនខ្ញុំបាទដោយក្ដីអនុគ្រោះផង ខ្ញុំបាទសូមគោរពចូលមកលោកនាយកសារពត៌មានហង្សមាសខេត្តតាកែវមេត្តាជួយផ្សព្វផ្សាយពត៌មាននេះដើម្បីដឹងដល់លោកនាយកធំអោយគាត់ជួយដោះស្រាយពីបញ្ហានេះផង បាទសូមអរគុណ »»។

អាខោនហ្វេសប៊ុកដដែលបានបន្តថា ការដែលរំលោភលើសេចក្តីទុកចិត្តលើអតិថិជន ដោយប្រាប់អោយអតិថិជនបង់ផ្តាច់ពីបណ្តាស្ថាប័នផ្សេង រួចសន្យាថានិងអោយគាត់ខ្ចីទឹកប្រាក់ពីហត្ថកសិករក្នុងទំហំទឹក ប្រាក់ ២៥០០០ ដុល្លារ តែបន្ទាប់បង់ផ្តាច់លើប្រាក់កម្ចីរបស់ស្ថាប័នប្រាសាក់រួចហើយ បានធ្វើសំណុំឯកសារដើម្បីខ្ចីប្រាក់ពីធនាគារហត្ថកសិករវិញ តែអស់រយៈពេល២០ថ្ងៃ ក៏ ស្រាប់តែខាងធនាគារហត្ថកសិករ ថាមិនអាចអោយអតិថិជនឈ្មោះ ឃុន ប៊ុននី ខ្ចីបានទេ ដោយគ្មានហេតុផលអ្វីប្រាប់ទៅអតិថិជន ដែលសន្យាថាឲ្យខ្ចីវិញសោះឡើយ ។
លោកស្រី ឃុន ប៊ុននី ដែលជាអតិថិជន បានរិះគន់ខ្លាំងទៅលើសេវាកម្មរបស់ធនាគារហត្ថកសិករស្រុកត្រាំកក់នេះថា មានភាពរញេរញៃ និងការសម្រេចរបស់នាយកសាខាមានភាពមិនច្បាស់លាស់សោះ ដោយការសម្រេច លើតែលោកចង់អោយគេខ្ចី រឺមិនអោយគេខ្ចីស្រេចតែចិត្តអស់លោក ។ លោកស្រីដែលជាអតិធិជន បានឲ្យដឹងទៀតថា ទង្វើរបស់បុគ្គលិកធនាគារហត្ថកសិករនេះ និយាយគ្មានភាពច្បាស់លាស់ បាតដៃខ្នងដៃ និងធ្វើអោយអតិថិជនបាត់បង់នូវសេចក្តីទុកចិត្តយ៉ាងខ្លាំង ខណៈដែលគាត់បង់ផ្តាច់ចេញពីស្ថាប័នរបស់គេហើយ ងាកមកខ្ចីកន្លែងគាត់វិញ តែអូសបន្លាយរហូត២០ថ្ងៃ រួចជាថាមិនអាចអោយខ្ចីបានទេ ទាំងអត់និយាយមូលហេតុអីសោះ ។ ក្រោយការជួបសំភាសន៍ផ្ទាល់នេះដែរលោកស្រី បន្តថា បើនូវមានមន្ត្រីនិយាយបាតដៃខ្នងដៃទៀតនោះមិនដឹងជាអតិថិជនប៉ុន្មានាក់ទេ ដែលបាត់បង់នូវសេចក្តីទុកចិត្តលើសេវាកម្មរបស់ធនាគារហត្ថាកសិករនេះ ។

ចំពោះបញ្ហាខាងលើនេះ លោកនាយកសាខាធនាគារហត្ថកសិករស្រុកត្រាំកក់ បាននិយាយតាមទូរស័ព្ទឲ្យភ្នាក់ងារសារពត័មានយើងដឹងនៅរសៀលថ្ងៃទី ១៧ ខែកុម្ភៈ នេះថា លោកមិនអាចផ្តល់ពត័មានដល់ជនទី៣បានទេ បើគ្មានការអនុញ្ញាត ហើយថ្ងៃនេះលោកបានសុំច្បាប់មិនអាចផ្តល់ពត័មានបានឡើយ បើមានចំងល់ ទៅទាក់ទងខាងធនាគារនៅសាខាស្រុកត្រាំកក់ទៅ ព្រោះនេះជាគោលការណ៍របស់ធនាគារ៕