(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជ ក្រឹត្យ តែងតាំង ជាអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភិរុណ។
នេះបើយោងតាមព្រះរាជក្រឹត្យ ដែលក្រុមការងារទើបទទួលបាននៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយ តែងតាំងលោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្តាលនេះ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហត្ថលេខានៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។ ការត្រាស់បង្គាប់តែងតាំង លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្តាល បានធ្វើឡើងតាម សំណើ ទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕



