ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញបើកការដ្ឋានគំរោងស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២នៅព្រឹកថ្ងៃ អង្គារ៏ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ សម្ដេចតេជោ ហ៊ុន សែនបានធ្វើការអះអាងសម្ដេចជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំនៅលើពិភពលោកដែលមានចៅច្រើនជាងគេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា រហូតមកដល់ពេលនេះសម្ដេចមានចៅប្រុសស្រីសរុបចំនួន២០នាក់ហើយ ហើយកាលពីប៉ុន្មានថ្ងៃមុននេះកូនស្រីសម្ដេចពីរនាក់ បានប្រាប់សម្ដេចថាពួកគេកំពុងតែពពោះ ដូច្នោះនិងធ្វើឲ្យសម្ដេចមានចៅរហូតដល់ទៅ២២នាក់នៅរយៈពេលខ្លីខាងមុខនេះ។
គួបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិពញរិទ្ធបណ្ឌិត ប៊ុន រ៉ានី មានកូនបង្កើតចំនួន៥នាក់ដែលបានរៀបអាពាហ៏ពិពាហ៏អស់ហើយ។ កូនទាំង៥នាក់នោះរួមមាន លោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោក ហ៊ុន ម៉ានឹត លោក ហ៊ុន ម៉ានី និងកូនស្រីពៅលោកស្រី ហ៊ុន ម៉ាលី៕




