តាកែវ៖ យើងដឹងហើយថា បង្កងទឹកសាបដែលឆ្ងាញ់ គឺប្រាកដជានៅខេត្តតាកែវ ប៉ុន្តែបង្កងបឹងធម្មជាតិ ដែលបានដាក់លក់នៅលើទីផ្សារបច្ចុប្ប ន្ននេះ មានការថយចុះយ៉ាងខ្លាំងដែលនាំឲ្យការលក់ដូរ របស់ អាជីវករមានការងាយស្រួលលក់បន្លំអ្នកទិញយកទៅញាំ ថាជាបង្កងទន្លេឬបង្កងបឹងធម្មជាតិ តែតាម ពិត បង្កងដែលដាក់លក់រាល់ថ្ងៃនេះ ភាគច្រើននាំចូលមកពីស្រុកយួនមកលក់ក្នុងខេត្តតាកែវសោះ ។
តាមសំដីអាជីវករដែលជាអ្នកលក់បង្កងនៅកំពង់ទូកលើ ក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ បានឲ្យដឹងថា នៅក្នុងឆ្នាំនេះទិន្ធផលបង្កងបឹងធម្មជាតិមានការថយចុះច្រើន បើប្រៀបធៀប ទៅ នឹ ង បណ្តា ឆ្នាំ មុនៗ បណ្តាលមកពីទឹកទន្លេឡើងយឺត ហើយទឹកក៏ចាប់ផ្តើមស្រកទៅវិញលឿន ដូច្នេះ មិន ត្រឹម តែ បង្កង ទេ ក៏ឆាប់អស់ដែរ ទើបធ្វើអោយការលក់នៅលើទីផ្សារនៅបង្កងបឹងធម្មជាតិរបស់យើង មាន ការ ថយ ចុះ សម្រាប់ ដាក់លក់នៅលើទីផ្សារបែបនេះ។ ហើយគាត់បញ្ជាក់ថា រាល់ថ្ងៃការ លក់បង្កងធម្មជាតិ មាន តិចណាស់ បើសម្បូរ មានតែបង្កងចិញ្ចឹមយកមកពីក្រោមតែប៉ុណ្ណោះ ។
អាជីវករដដែលបានបន្តឲ្យដឹងទៀតថា អ្នកលក់បង្កងជិត២០កន្លែងនៅកំពង់ទូកលើនេះ គឺ បាន ដាក់ លក់ បង្កងទន្លេដែលនាំចូលមកពីស្រុកយួនទាំងអស់ កន្លែងខ្លះ ពេលដែលភ្ញៀវមកសួរកទិញថា បង្កង បឹងធម្មជាតិរបស់យើង ហើយកន្លែងខ្លះក៏បានប្រាប់ត្រង់ទៅអ្នកទិញអ្នកខ្លះលក់បោកប្រាស់ភ្ញៀវ ដោយ យកប ង្កងនាំចូលពីយួនមកលក់អោយភ្ញៀវទៅរួចកុហកថាជាបង្កងបឹងធម្មជាតិពិតៗទៅវិញ ។
អាជីវករដដែលរូបនេះ បានបញ្ជាក់ទៀតថា ចាប់ពីខែតុលារហូតដល់ខែធ្នូ ឬចូលខែមករាអី គ្រាន់ មានបង្កងបឹងធម្មជាតិ សម្រាប់លក់ឲ្យភ្ញៀវខ្លះ តែបើលើសពីខែអស់ហ្នឹង គឺរកបង្កងបឹងធម្មជាតិលក់មិន បាន ទេ មានតែយកបង្កងដែលវៀតណាមចិញ្ចឹម យកមកលាយលក់ឲ្យភ្ញៀវតែប៉ុណ្ណោះ ណាមួយ បង្កង ចិញ្ចឹម ដែលយកមកពីយួន ក៏មានតម្លៃថោកជាងបង្កងបឹងធម្មជាតិយើងដែរ ៕







