បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ អេស្កាវ័រទ័រ កំពុងកាយប្រឡាយ រំដោះទឹកសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង ម្ចាស់សង្ស័យថា អាចឆ្លងចរន្ត ឬបែកទុយយោប្រេងធ្លាក់ មកលើម៉ាស៊ីន ទើបបង្កជាអណ្តាតភ្លើង ឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្ចាស់ហួសចិត្ត ភ័យស្លន់ស្លោ និង សោកស្តាយព្រោះគ្រឿងចក្រនេះ ទើបតែទិញគេតម្លៃ ១៤ម៉ឺនដុល្លារ មិនទាន់យកចូលផ្ទះផងនោះ ស្រាប់តែមាន ហេតុការណ៍ដូច្នេះ។
ម្ចាស់អេស្ការវ៉ាទ័រមានឈ្មោះ ប៉ុន ចាន់ឌី មានស្រុកកំណើតនៅ ស្រុកអូរជ្រៅ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ម្ចាស់អេស្ការវ៉ាទ័រមានឈ្មោះ ប៉ុន ចាន់ឌី មានស្រុកកំណើតនៅ ស្រុកអូរជ្រៅ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។





