កូឡាឡាំពួ៖ យោងតាមទីភ្នាក់ងារពត៌មាន Reuters «រ៉យទ័រ»បានចុះផ្សាយនៅថ្ងៃច័ន្ទនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉េត  Mahathir Mohamad បានដាក់ពាក្យលាលែងពីតំណែងរបស់លោកទៅកាន់ព្រះមហាក្សត្រ។
លោក Mahathir អាយុ ៩៤ ឆ្នាំបានចូលកាន់តំណែងនៅខែឧសភាឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្ននិងជាតំណែងនាយករដ្ឋមន្រ្តីលើកទី ២ របស់លោកបន្ទាប់ពីលោកបានវិលចូលមកឆាកនយោបាយវិញនៅឆ្នាំ២០១៨ ដោយចូលរួមជាមួយគណបក្សប្រឆាំងរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាគូសត្រូវចាស់របស់លោក ដើម្បីផ្ដួលរំលំបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ណាជីប រ៉ាស្សាក់ ដែលត្រូវបានចោទប្រកាន់ថាជារាជរដ្ឋាភិបាលពុករលួយ ។

បើតាម រ៉យទ័រ អ្នកនាំពាក្យពីការិយាល័យនាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេដោយគ្រាន់តែនិយាយថា សេចក្តីថ្លែងការណ៍មួយនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។ ប្រភពបានបដិសេធមិនបញ្ចេញឈ្មោះដោយសារពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ៕
ប្រភព៖ Reuters