ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត ដែលបង្ហោះតាមបណ្ដាញសង្គមថា មានមនុស្សស្លាប់ដោយសារឆ្លងជំងឺរលាកសួតនៅខេត្តព្រះសីហនុ ។ សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែកុម្ភៈ នេះលោក ជូន ណារិន បានសសេរថា សមត្ថកិច្ច កំពុងសហការជាមួយនាយកដ្ឋានជំនាញ ដើម្បីស្រាវជ្រាវរកអ្នកបំប៉ោង ព័ត៌មាននេះដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី៩ ខែកុម្ភៈ នេះ មានគណនីហ្វេសប៊ុកមួយឈ្មោះថា “ព័ត៌មានពិត ពីកម្ពុជា” បានសរសេរថា “មេរោគកូរ៉ូណាកំពុងរាតត្បាតនៅកម្ពុជា ជាពិសេសនៅក្រុងព្រះសីហនុ មានមនុស្សស្លាប់ជិត១០០នាក់ហើយ ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញលាក់បាំងនិងព្រមានចាប់គ្រូពេទ្យណាដែលរកឃើញ Virus corona នេះទៀតផង” ៕