សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងថាមពល ក៏បានគូសបញ្ចាក់ផងដែរថា សកម្មភាពអាជីវកម្មរ៉ែអនាធិបតេយ្យតាមដងទន្លេ ត្រូវបានទប់ស្កាត់ និងបង្ក្រាបបានស្ទើរទាំងស្រុង ខណៈពេលដែលសកម្មភាពរ៉ែអនាធិបតេយ្យក្នុងខេត្តមណ្ឌលគិរី បាត់ដំបង កំពង់ធំ ព្រះវិហារ និងខេត្តក្រចេះ ត្រូវបានបង្ក្រាបជាប្រចាំ តាមរយៈការផាកពិន័យជាប្រាក់និងអនុវត្តន៏តាមពាក្យបណ្ដឹងទៅតុលាការ។
បើយោងតាមសេចក្ដីប្រកាសខាងលើក៏បានបង្ហាញចំណូលសារពើពន្ធដែលប្រមូលបានពីការគ្រប់គ្រងវិស័យរ៉ែនិងថាមពលបានសរុបចំនួន ជាង៩៥លានរៀលផងដែរ៕









