តាកែវ ៖ពលរដ្ឋក្នុងក្រុងដូនកែវ សម្តែងការព្រួយបារម្មណ៍ពីបញ្ហាក្មេងស្ទាវច្រើន ជិះម៉ូតូលឿនដូចហោះ ដេញកាប់ និងវាយគ្នាតាមផ្លូវ ដោយមិនខ្លាចអាជ្ញាធរមាន សមត្ថកិច្ច ទាល់តែសោះ នៅតាមបណ្តោយផ្លូវមាត់ទន្លេតាកែវ ហើយជាពិសេសនោះដូចជាគ្មានការយកចិត្តទុក ឬមានវិធានការទប់ស្កាត់ក្នុងការបងាបអីទាល់សោះពីសំណាក់អាជ្ញាធរ តើអាជ្ញាធរក្រុងដូនកែវ និងសម្ថកិច្ចដេកលក់ហើយទេដឹង បានជាបណ្តោយឲ្យក្រុមក្មេងស្ទាវបង្ករការភ័យខ្លាច ដល់ប្រជាពលរដ្ឋហើយនៅស្ងៀមបែបនេះអញ្ចឹងនោះ ?

តាមប្រភពពីប្រជាពលរដ្ឋ ដែលបានសរសេរបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ដែលរស់នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ បានបង្ហាញ់អារម្មណ៍ថា មួយរយះនេះ សន្តិសុខ និងសុវត្ថិភាពនៅតាមសួនច្បារមាត់ទន្លេតាកែវមិនល្អសោះ សូមបងប្អូនប្រុងប្រយត្ន័ផង ខ្លាចគ្រោះថ្នាក់ដោយប្រការណាមួយ មិនចង់សរសេរទេ តែទ្រាំមិនបាន ជាពិសេសក្មេងស្ទាវច្រើន ជិះលឿនដូចហោះ ដេញកាប់គ្នាតាមផ្លូវ វៃគ្នា មិនគោរពច្បាប់ មិនដឹងថាអាជ្ញាធរបាន ដឹងដែរឬអត់ទេ សូមបញ្ចេញមតិក្នុងនាមជាពលរដ្ឋម្នាក់ មិនគួរណាឃើញសភាពបែបនេះរាល់ថ្ងៃ អសន្តិសុខពិតមែនមិននិយាយលេងទេ។

ពួកគាត់បន្តថា បើអាជ្ញាធរក្រុងនៅតែបណ្តបណ្តោយនិងមិនមានវិធានការដោះ ស្រាយទេនោះពួកគាត់ នៅតែមានភ័យខ្លាចចំពោះក្រុមក្មេងស្ទាវទាំងនោះ មានការបង្កបញ្ហាណាមួយដល់ពួកគាត់ និងកូនៗរបស់ពួកគាត់នៅថ្ងៃណាមួយជាក់ជាមិនខាននោះទ្បើយ ដូច្នេះសូមឲ្យអាជ្ញាធរក្រុងដូនកែវឆាប់ដាក់វិធានការឲ្យឆាប់ផង កុំចាំទាល់កើតរឿងចាំដោះនោះ៕