សេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងបាក់ ត្រូវបាននាំខ្លួនទៅពន្ធនាគារនៅថ្ងៃពុធ (១៩ កុម្ភៈ)នេះ ដើម្បីចាប់ផ្តើមអនុវត្តន៏រយៈពេល ១៧ ឆ្នាំពីបទសូកប៉ាន់និងកិបកេង បន្ទាប់ពីលោកបានទទួលបរាជ័យក្នុងបណ្ដឹងឧណ្ទរណ៍ប្រឆាំងនឹងការកាត់ទោសនេះ។នេះបើតាមការចុះផ្សាយរបស់Channelnewsasia នៅថ្ងៃនេះ។
លោកលី ម្យុងបាក់ បានកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ ត្រូវបានជាប់ពន្ធនាគាររយៈពេលខ្លីនៅឆ្នាំ ២០១៨ បន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំនិងពិន័យជាប្រាក់ចំនួន ១៣ ពាន់លានវ៉ុន (១១ លានដុល្លារអាមេរិក) ប៉ុន្តែត្រូវបានធានា ឲ្យ នៅក្រៅឃុំខណៈពេលដែលគាត់បានប្តឹងឧទ្ធរណ៍។ គាត់ត្រូវបានគេរកឃើញថាមានកំហុសពីបទបង្កើតមូលនិធិរាប់លានដុល្លារនិងទទួលសំណូកពីក្រុមហ៊ុន Samsung Electronics ជាថ្នូរនឹងការលើកលែងទោសអតីតៈប្រធានាធិបតីលោក Lee Kun-hee ដែលត្រូវបានជាប់ពន្ធនាគារពីបទគេចពន្ធ។ នៅក្នុងសវនាការនៅថ្ងៃពុធ តុលាការក្រុងសេអ៊ូលបានចេញបញ្ជាឱ្យដាក់ទោសធ្ងន់ជាងនេះដោយនិយាយថា លោកលី "មិនបានបង្ហាញសញ្ញានៃវិប្បដិសារីឬអារម្មណ៍នៃការទទួលខុសត្រូវ" ចំពោះកំហុសរបស់គាត់នោះទេ។
លោកបានស្ដីបន្ទោស មន្ត្រីរាជការដែលលោកបានធ្វើការជាមួយនិងបុគ្គលិកក្រុមហ៊ុន Samsung ។
ប្រធានាធិបតីកូរ៉េខាងត្បូងជាច្រើននាក់បានជាប់ឃុំឃាំងបន្ទាប់ពីបានចាកចេញពីតំណែងជាញឹកញាប់ជាលទ្ធផលនៃការស៊ើបអង្កេតដែលបានចាប់ផ្តើមដោយគូប្រជែងនយោបាយ។ អ្នកស្នងតំណែងរបស់លោក លី ម្យុងបាក់ គឺលោកស្រី ប៉ាក គុនហេ បច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេល ៣២ ឆ្នាំពីបទស៊ីសំណូកនិងរំលោភអំណាចបន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងកាលពីឆ្នាំ ២០១៧ ជុំវិញរឿងអាស្រូវពុករលួយនៅទូទាំងប្រទេសដែលបង្កឱ្យមានការតវ៉ាតាមដងផ្លូវយ៉ាងខ្លាំង។ លោក រ៉ូ ម៉ូយន់ អតីតប្រធានាធិបតីម្នាក់ទៀត បានធ្វើអត្តឃាតខ្លួនឯងបន្ទាប់ពីត្រូវបានសាកសួរនៅក្នុងការស៊ើបអង្កេតពុករលួយពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់គាត់៕