ខេត្តតាកែវ៖ ឥទ្ធិពលភ្លើងប្រច័ណ្ឌបានប្រពន្ធវ័យក្មេង បណ្ដាលឲ្យមន្រ្តីនគរបាលវ័យ ៤០ឆ្នាំប្លាយទៅហើយ ក្លាយជាឃាតករកាប់ សម្លាប់ប្រពន្ធខ្លួន យ៉ាងសាហាវព្រៃផ្សៃបំផុត។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា កាលពីវេលាម៉ោង៥ជាង រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលបានបង្ករឡេីងដោយជនសង្ស័យ ០១ម្នាក់ ឈ្មោះ ប្រាក់ សារ៉ាន់ ហៅម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាលឃុំអង្គតាសោម មានទីលំនៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម បានយកពូថៅដងឈេីប្រវែង 26c.m បានកាប់ទៅលេីប្រពន្ទរបស់​ខ្លួនឈ្មោះ អៀល ទិត្យផល្ល័យ ភេទស្រី អាយុ២១ឆ្នាំ ចំនួន ០៣ពូថៅ ចំក្បាលពីក្រោយ ០២ពូថៅចំស្មា០១ពូថៅ និងវ៉ៃចំឆ្អឺងជំនីស្ដាំ០១ពូថៅ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅមុខទ្វាផ្ទះរបស់ខ្លួន។

មូលហេតុដោយមានទំនាស់ពាក្យសំដី(ប្រចណ្ឌ័)។

ក្រោយកេីតហេតុយេីងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប្រាក់ សារ៉ាន់ នៅនិងកន្លែងកេីតហេតុមកសាកសសួរកសាងសំណុំរឿងតាមនីតិវិធី។ បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី ៕