ខេត្តតាកែវ៖ បើយោងតាមការបង្ហោះរបស់ ម្ចាស់អាខោនឈ្មោះ Khieu Sokhor បានសរសេររៀបរាប់ថា៖ «« ខ្ញំុអតិថិជនទឹ់កស្អាតបត់រកា! សុំជម្រាបសួរម្ចាស់ស្ថាននីយ៍ថាៈ
-ហេតុអីបានជាពលរដ្ឋត្រូវបង់លុយលើទុយោដែលដាច់ដែលដោយក្រុមហ៊ុនឈូសឆាយ?(ទុយោ 1ម៉ែត្រ/ 10000៛/ក្រចាប់មុខតំណ 2/ 50000៛)
ប្រជាជនមួយគ្រួសារត្រូវចំណាយលុយ 70000៛ជួសក្រុមហ៊ុន..
-សួរថាអតិថិនជនមិនបានធ្វើអោយដាច់ទុយោទេម៉េចបានជាអោយពួកយើងចេញលុយ? តើនេះរឺជាការទទួលខុសត្រូវរបស់ស្ថានីយ៍?
សូមបញ្ជាក់ថារាល់ខែខាងស្ថានីយយកប្រាក់ពីអតិថិជន1000៛ថ្លៃថែរក្សានិងបានបង់ប្រាក់គ្រប់ចំនួនតាមការប្រើប្រាស់ ខ្ញំុគិតថាការខូចខាតដាច់ដោចផ្សេងគឺជាភារៈរបស់ម្ចាស់ស្ថានីយ៍ម៉េចបានត្រូវធ្លាក់មកលើយើងខ្ញំុ?

សុំម្ចាស់ស្ថានីយ៍ជួយបំភ្លឺផង!សូមអាជ្ញាធរដែលពាក់ពន្ធ័ជាអ្នកផ្ដល់សិទ្ធិអោយក្រុមហ៊ុនមេត្តាពិនិត្យលក្ខន្តិកៈក្រុមហ៊ុនឡើងវិញ... ពួកយើងមិនសប្បាយចិត្ត!
សូមបងប្អូនទាំងឡាយដែលរងផលប៉ះពាល់ជួយShare​បន្តដើម្បីបានដំណោះស្រាយសមរម្យ »»។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ ក្រុមការងារ FirstNewsAsia មិនអាចសុំការបំភ្លឺ ពីម្ចាស់ក្រុមហ៊ុនទឹកស្អាតបត់រកា និងអាជ្ញាធរស្រុកសំរោង បាននៅឡើយទេ ប៉ុន្តែក្រុមការងារ និងរងចាំការបំភ្លឺពីជំនាញ និងអាជ្ញាធរគ្រប់ពេលវេលា ៕