ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រឿងឧកញ៉ា ដួង ឆាយ នេះត្រូវបានសម្ដេចប្រាប់ទៅ លោកឧកញ៉ា ដួង ងៀប ដែលមានតួនាទីជាឧត្តមសេនីយ៍ឯក នៅក្រសួងមហាផ្ទៃអោយប្រគល់ខ្លួនកូនប្រុសរបស់ខ្លួនគឺ ដួង ឆាយ ប្រគល់អោយសមត្ថកិច្ចចាត់ការទៅតាមច្បាប់នៅម៉ោង១១បន្ទាប់ពីបានវ៉ៃគេ ហើយបើឪពុកមិនប្រគល់កូនអោយសមត្ថកិច្ចទេ សម្ដេចនិងដកតំណែងឪពុកចោលតែម្ដង។
គួបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនលោកឧកញ៉ា ដួង ឆាយ បានប្រើអំពើហឹង្សាទៅលើកូនប្រុសលោកឧកញ៉ា ទ្រី ភាព នៅក្នុងកាត់សក់មួយក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែកូនប្រុសលោកទ្រី ភាព សំលឹងមុខលោក ដួង ឆាយ។ ក្រោយកើតហេតុលោកឧកញ៉ា ទ្រី ភាព បានដាក់ពាក្យបណ្ដឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនលោក ដួង ឆាយ បញ្ចូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕


