ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវ បាន កម្លាំង នគរបាល ប៉ុស្តិ៍ ឃុំ តឺ ន ឃាត់ខ្លួន ពាក់ព័ន្ធ ករណី ប្រើ អំពើ ហិង្សា និង ចាប់ រំលោភ សេពសន្ថវៈ លើ នារី ម្នាក់ បានសម្រេច កាលពី វេលា ម៉ោង ៣ និង ១០ នាទី ទៀបភ្លឺ ឈាន ចូល ថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅ ក្នុង ភូមិ តា ហឺយ ឃុំ តឺ ន ស្រុក កូន មុំ ខេត្តរតនគិរី ។
មន្ត្រី នគរបាល បាន ឲ្យ ដឹង ថា ជនសង្ស័យមានឈ្មោះ កា ណ្ហា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ គ្រឹ ង ចំណែក ជនរងគ្រោះ ឈ្មោះ ស . រ អាយុ ២២ ឆ្នាំ ជនជាតិ គ្រឹ ង អ្នក ទាំង ២ មាន ទីលំនៅ ភូមិ / ឃុំ កើត ហេតុ ខាង លើ។ មុន ពេល ចាប់ រំលោភ ជន ល្មោភកាម នេះ វាយដំ បណ្តាល ឲ្យ រង របួស ធ្ងន់ ពេញ ផ្ទៃមុខ។
ក្រោយពេល កើតហេតុ ត្រូវ បាន សាច់ញាតិ រាយការណ៍ មក កម្លាំង ប៉ុស្តិ៍ ចុះ មក ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ និង បញ្ជូន ទៅ អធិការ នគរបាល ស្រុក កូន មុំ ដើម្បី ធ្វើការ សាកសួរ រៀបចំ កសាង សំណុំរឿង បញ្ជូន ទៅ អយ្យការ អម សាលាដំបូង ខេត្ត ផ្តន្ទាទោស ទៅតាម ផ្លូវច្បាប់ ៕
