បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅនៅម្ដុំផ្លូវជាតិអេសៀររ៉ាត់ត ភូមិ៤ សង្តាត់ថាឆាង ស្រុកបាងក្លាំ ខេត្តសង់ក្លា ប្រទេសថៃ ដែលបង្កឡើងរវាងរថយន្តឈ្នួលដឹកពលករខ្មែរ បុកជាមួយរថយន្តធុនធំ។

បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តឈ្នួលរបស់ជនជាតិថៃមួយគ្រឿង បានធ្វើដំណើរដឹកពលករខ្មែរចំនួន១២នាក់  ពី ព្រុំដែន ស្រុក អារញ្ញ យ៉ាប្រាថេត  ឆ្ពោះទៅកាន់ខេត្តសង់ក្លា  ប្រទេសថៃ ប៉ុន្ដែ ជាអកុសល រថយន្ត ឈ្នួល ខាង លើ  បានបើកក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកគូទរថយន្តធុនធំ បណ្ដាលឲ្យមានស្ត្រីម្នាក់ស្លាប់ និងរបួស ធ្ងន់ស្រាល១១នាក់ទៀតតែម្តង ។
ប្រភពបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចថៃ នាំទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរ ពេទ្យ បាងក្លាំ  និង មនន្ទីរពេទ្យហាតយ៉ៃ ខេត្ដសង់ក្លា ប្រទេសថៃ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចថៃ យកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី ៕