ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ប្តេជ្ញាបញ្ឈប់ល្បែងកន្ទុយលេខនិ ងល្បែង ស៊ី សង គ្រប់ប្រភេទនៅតាមមូលដ្ឋាន ទូទាំងប្រទេសឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីលុបបំបាត់ទាំងស្រុង នូវល្បែងខុសច្បាប់ទាំង២ប្រភេទនេះ ។
យោងតាមការចុះផ្សាយព័ត៌មានពីគេហទំព័រក្រសួងព័ត៌មាន ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឧត្តមសេនីយ៍ ទោ អ៊ុក វីរ: អនុប្រ ធាន នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃក្រសួង មហាផ្ទៃ នៅក្នុងកម្មវិធីជីវិតយើង សង្គមយើង របស់អគ្គនាយដ្ឋានវិទ្យុជាតិកម្ពុជាឲ្យដឹងថា នាយកដ្ឋាន ប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម នឹង ប្តេជ្ញាបញ្ឈប់ ល្បែងកន្ទុយលេខ និងល្បែងស៊ីសងគ្រប់ប្រភេទ នៅ តាម មូលដ្ឋានឲ្យអស់ ដោយចាត់វិធានការរដ្ឋបាល វិធានការអប់រំណែនាំ និងវិធានការផ្សព្វផ្សាយ ដែលធ្វើឲ្យអ្នកដែលប្រព្រឹត្តល្បែងកោតខ្លាច និងឈប់លេងល្បែងទាំងនេះ ហើយ ក្នុងករណី ជន ល្មើស នៅ តែ ប្រព្រឹត្ត និងត្រូវផាកពិន័យតាមច្បាប់ រឺចាប់ឃុំខ្លួនតែម្តង ។ ឧត្តមសេនីយ៍ទោ អ៊ុក វីរ: បានបន្ថែមទៀតថា សព្វថ្ងៃនេះ ឆ្នោតជាតិត្រូវបានបង្កើតឡើង ប៉ុន្តែមាន ពលរដ្ឋមួយចំនួនបានបង្កើតកន្លែងលក់ឆ្នោតជាតិ ដោយលួចលាក់លេងល្បែងកន្ទុយលេខដោយខ្លួនឯង ទៅវិញ ហើយល្បែងចាក់កន្ទុយលេខនេះ គឺជាឆ្នោតរបស់វៀតណាម និងឆ្នោតរបស់ថៃ។
បើតាមលោកឧត្តមសេនីយ៍ទោ ចំពោះបទបញ្ញត្តិឬទោស ជាទូទៅអ្នកដែលប្រព្រឹត្តលែងល្បែងក ន្ទុយ លេខ នេះលើកទី១ សមត្ថកិច្ចបានយកមកអប់រំណែនាំឲ្យឈប់ប្រព្រឹត្ត ប្រសិនបើចាប់បានលើកទី២ សមត្ថកិច្ចនិងធ្វើការផាកពិន័យនិងចាប់ឃុំខ្លួនតាមផ្លូវច្បាប់ ហើយភាគច្រើនអ្នកដែល លេងល្បែង ឆ្នោត ភាគច្រើ នគឺជាមនុស្សស្រី ៕
