ភ្នំពេញ៖ តារាចំរៀងជើងចាស់ ដែលធ្លាប់មានឈ្មោះបោះសម្លេងនៅអំឡុងឆ្នាំ៩០ បានធ្លាក់ខ្លួនពិការដោយសារជំងឺទឹកនោមផ្អែម និងមានអាចបន្តអាជីពជាអ្នកចំរៀងបានបន្តទៀត ក៏ព្រោះតែពិបាកក្នុងការធ្វើដំណើរទីជិតឬឆ្ងាយ ។
នេះបើយោងតាមការបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ឈ្មោះ SousSong Vecha បានសរសេររៀបរាប់ថា ៖ “ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ”។
គួរំលឹកថាលោក សួស សងវាចារ មានវ័យ៥២ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកក្នុងលំនៅដ្ឋានមួយកន្លែង ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយលោកបានធ្លាក់ខ្លួនឈឺពិការមួយចំហៀងខ្លួនរយៈពេល៥ឆ្នាំហើយ ដោយសព្វថ្ងៃនេះគ្មានចំនូលផ្គត់ផ្គង់គ្រួសារ មានតែរបរលក់ដូរតិចតួចនៅមុខផ្ទះជាប់បំណុលធនាគារ មានកូនបីនាក់នៅក្នុងបន្ទុកកំពុងសិក្សា៕



