ភ្នំពេញ៖ ពាក់ព័ន្ធនិងរឿងស្រ្តីវ័យចំណាស់អាមេរិកវ័យ៨៣ឆ្នាំម្នាក់ ដែលជិះកាប៉ាល់ Westerdam ចុះចតនៅកម្ពុជាហើយដែរត្រូវបានប្រទេសម៉ាឡេស៊ី រកឃើញថាមានផ្ទុកវិរូសកូរ៉ូណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ចង់ឲ្យក្រសួងសុខាភិបាលម៉ាឡេស៊ីសហការជាមួយក្រសួងសុខាភិបាលកម្ពុជានិងជាមួយអង្គការសុខភាពពិភពលោកធ្វើកិច្ចការនេះជាមួយគ្នា ដើម្បីបញ្ជាក់ថាតើស្រ្តីខាងលើនេះពិតជាផ្ទុកវីរុសកូរ៉ូណាពិតឬយ៉ាងណា?
ថ្លែងនៅក្នុងអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០១៨- ២០១៩ នៅវិទ្យាជាតិអប់រំនៅព្រឹកថ្ងៃ អង្គារ៍ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានបានចោទជាសំណួរថា តើការរកឃើញជំងឺកូរ៉ូណាលើស្រ្តីអាមេរិកវ័យ៨៣ឆ្នាំពីសំណាក់អាជ្ញាធម៉ាឡេស៊ីវាពិតប្រាកដហើយឬនៅ? នៅពេលដែលប្ដីរបស់ស្រ្តីនោះនិងភ្ញៀវទេសចរណ៏នៅលើកាប៉ាល់ទាំងអស់មិនត្រូវបានរកឃើញវីរូសកូរ៉ូណា។ បញ្ហានេះក្រសួងសុខាភិបាលម៉ាឡេស៊ី ក្រសួងសុខាភិបាលកម្ពុជាគួតែរួមគ្នាធ្វើការជាមួយអង្គការសុខភាពពិភពលោក ដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើងស្រ្តីខាងលើពិតជាផ្ទុកវីរូសកូរ៉ូណាឬយ៉ាងណា?៕