ភ្នំពេញ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនិងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តសម្រាប់អាណត្តិទី២ ។
បើយោងយោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះមហាក្សត្រកម្ពុជាដាច់ដោយឡែកពីគ្នា ព្រះរាជក្រឹតទី១បានបញ្ជាក់ថា «តែងតាំងឯកឧត្តម ម៉ុម សារឿន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល»និងព្រះរាជក្រឹតមួយទៀតបានសម្រេច«តែងតាំងឯកឧត្តម ស្វាយ សំអ៊ាង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល»។
គួបញ្ជាក់ថា លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនិងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី បានកាត់តំណែងអស់រយៈពេលមួយអាណត្តិ«៤ឆ្នាំ»និងបន្តអាណត្តិទី២នេះរយៈពេល៤ឆ្នាំទៀត។
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖





