តាកែវ៖ បន្ទាប់ពីផ្ទុះជំងឺផ្ដាសាយបក្សីសារជាថ្មីនៅភាគខាងត្បូងប្រទេសវៀតណាម នឹងដើម្បីទប់ស្កាត់ជំងឺនេះចូលមកក្នុងប្រទេសកម្ពុជា ក្រុមមន្ត្រីពេទ្យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ បានចាប់ផ្ដើមធ្វើសកម្មភាពចុះបាញ់ថ្នាំបង្កាមេរោគនៅតាមកសិកដ្ឋានចិញ្ចឹមសត្វមួយចំនួននៅតាមបណ្ដោយព្រំដែនរវាងខេត្តតាកែវនិងខេត្តអានយ៉ាងប្រទេសវៀតណាម។
នៅក្នុងឱកាសចុះបាញ់ថ្នាំបង្កាមេរោគនៅកសិកដ្ឋានមួយចំនួន នៅក្នុងស្រុកគីរីវង់ជាប់និងព្រំដែនប្រទេសវៀតណាមលោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ បានឲ្យដឹងថា បន្ទាប់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ បានចេញសារាចរណែនាំដល់មន្ទីរកសិកកម្មតាមបណ្ដារាជធានី ខេត្ត ឲ្យចាត់វិធានការណ៍ទប់ស្កាត់ជាមុនជាពិសេសមន្រ្តីពេទ្យសត្វ ត្រូវចាត់វិធានការណ៏ដោយបាញ់ថ្នាំសំលាប់មេរោគនៅតាមកសិដ្ឋានចញ្ចឹមសត្វមាន់ទានិងបានធ្វើការណែនាំដល់ម្ចាស់កសិកដ្ឋានទាំងអស់ ឲ្យចេះតាមដានពីសុខភាពសត្វ ហើយនៅពេលដែលមានសត្វឈឺត្រូវតែរាយការណ៏មកមន្រ្តីពេទ្យសត្វជាពិសេសសត្វដែលឈឺមិនត្រូវប៉ពាល់និងត្រូវតែយកទៅកប់ ដើម្បីជៀសវាងកុំឲ្យមានការឆ្លងជំងឺផ្សេង ។
លោកប្រធានការរិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តតាកែវ បានមានប្រសាសន៍បន្តថា មន្រ្តីជំនាញពេទ្យសត្វ និងធ្វើសកម្មភាពចុះបាញ់ថ្នាំសំលាប់មេរោគនៅតាមកសិដ្ឋានទាំងអស់នៅក្នុងខេត្តតាកែវហើយមន្រ្តីជំនាញ និងធ្វើការកោះហៅម្ចាស់កសិកដ្ឋានចញ្ចឹមសត្វទាំងអស់ មកប្រជុះណែនាំផងដែរនៅពេលខាងមុខឆាប់ៗនេះពីវិធីបង្ការទប់ស្កាត់កុំឲ្យជំងឺផ្ដាសាយបក្សីនេះកើតមាន ហើយនៅក្នុងចុះបាញ់ថ្នាំសំលាប់មេរោគតាមកសិដ្ឋានចញ្ចឹមសត្វកសិដ្ឋានយើងក៏បានចែកថ្នាំទុកដល់ម្ចាស់កសិកដ្ឋានសម្រាប់បាញ់សំលាប់មេរោគបន្តនៅក្នុងកសិកដ្ឋានរបស់ខ្លួនផងដែរ ពោលត្រូវតែបាញ់ថ្នាំសំលាប់មេរោគអោយបានម្ដងក្នុងមួយសប្ដាហ៍។
លោក ថៃ លី បានមានប្រសាសន៍បន្តថា មន្រ្តីជំនាញពេទ្យសត្វក៍បានធ្វើការណែនាំដល់មន្រ្តីពេទ្យសត្វនៅតាមបណ្ដា ក្រុង ស្រុក ទាំងអស់ជាពិសេសមន្រ្តីពេទ្យដែលប្រចាំការនៅតាមច្រកព្រំដែនផងដែរពីការទប់ស្កាត់មិនឲ្យមានការចរាចរណ៍សត្វនិងត្រូវពិនឹត្យឲ្យបានច្បាស់រាល់ការចរាចរណ៍សត្វពីកន្លែងមួយទៅកន្លែងមួយនិយាយជារួមត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានកុំឲ្យជំងឺផ្ដាស់សាយបក្សីឆ្លងចូលមកប្រទេសកម្ពុជាយើងបានឲ្យសោះ។
កសិករចិញ្ចឹមទានៅស្រុកគីរីវង់ឈ្មោះ ហ៊យ គឹមហៀង ដែលមានកសិកដ្ឋានចញ្ចឹមទាចំនួនជាង៤ពាន់ក្បាលបានថ្លែងឲ្យដឹងថា មន្រ្តីជំនាញពេទ្យសត្វបានចុះមកធ្វើការអប់រំនិងណែនាំដល់កសិកដ្ឋានចញ្ចឹមទារបស់លោកតែម្ដងដើម្បីធ្វើយ៉ាងណាប់ស្កាត់ឲ្យទាកើតជំងឺដង្កាត់ផ្សេងៗជាពិសេសជំងឺផ្ដាស់សាយបក្សី ដោយក្នុងនោះមន្រ្តីជំនាញបានទុកថ្នាំសំលាប់មេរោគឲ្យកសិដ្ឋានលោកបាញ់រៀងរាល់សប្ដាហ៍ផងដែរ៕