ភ្នំពេញ៖ ថ្លែងនៅក្នុងអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០១៨-២០១៩ នៅវិទ្យាជាតិអប់រំនៅព្រឹកថ្ងៃ អង្គារ៍ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ សម្ដេច តេជោ ហ៊ុន សែន បានធ្វើការអះអាងថា ចំនួនភ្ញៀវទេសចរណ៏ដែលចូលមកទស្សនាប្រទេសកម្ពុជាកំពុងតែមានការធ្លាក់ចុះយ៉ាងខ្លាំង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា កត្តាដែលនាំឲ្យចំនួនភ្ញៀវទេសចរណ៍មានការធ្លាក់ចុះនេះគឺបណ្ដាលមកពីការផ្ទុះជំងឺកូរ៉ូណា ហើយការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៏នេះមិនមែនសម្រាប់តែកម្ពុជាមួយទេគឺប្រទេសជាច្រើននៅលើពិភពលោកនេះក៏កំពុងតែជួនប្រទះដូចកម្ពុជាយើងផងដែរ៕