បើយោងតាមសេចក្ដីប្រកាសព័ត៌របស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី ២៧ កុម្ភៈ ម្សិលមិញនេះបានឲ្យដឹងថា ក្រសួងបើកឲ្យមានការប្រឡងជ្រើសរើសបេក្ខជនសិស្ស និស្សិត ឲ្យចូលបំរើការក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល សម្រាប់ឆ្នាំ២០២០ ចំនួន៤០នាក់ ដើម្បីឲ្យទៅបំរើការនៅអង្គភាពនានាចំណុះទីស្ដីការក្រសួងមហាផ្ទៃ ទី១ ក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ចំនួន១៤នាក់ ទី២ ក្របខ័ណ្ឌមន្ដ្រីក្រមការ ចំនួន១៧នាក់ និងទី៣ ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន០៩នាក់។
បើយោងតាមសេចក្ដីប្រកាស់របស់ក្រសួងមហាផ្ទៃ បេក្ខជនត្រូវយកពាក្យសុំចុះឈ្មោះចូលប្រឡង និងត្រូវដាក់ពាក្យប្រឡង នៅនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគារ V ក្រសួងមហាផ្ទៃ ហើយ កាលបរិច្ឆេទទទួលពាក្យប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយការប្រឡងនឹងរៀបចំធ្វើឡើងនៅ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ខាងមុខ៕




