ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នៅពេលខាងមុខនេះនិងមានការរុះរើគណៈរដ្ឋមន្រ្តីហើយរដ្ឋមន្រ្តីមួយចំនួននិងធ្វើការផ្លាស់ប្ដូរតំណែង។
ថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ ដែលរៀបចំនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា « នៅពេលខាងមុខនេះនិងមានការបោះឆ្នោតផ្ដល់ទំនុកចិត្តដល់លោក ចម ប្រសិទ្ធិ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មបច្ចេកទេស និងនវានុវត្តន៏ ក៏ប៉ុន្តែក្នុងឱកាសនោះក៏មានរដ្ឋមន្រ្តីក្រសួងមួយចំនួនក៍និងមានការកែសម្រួលផងដែរ ដើម្បីប្រសិទ្ធិភាពការងារ»។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា ការកែសម្រួលនោះមិនដល់ថ្នាក់រំលាយចោលរដ្ឋាភិបាលនោះទេ គ្រាន់តែប្លាស់ប្ដូរដ្ឋមន្រ្តីមួយចំនួនដែលស្ពិកស្រពន់ ប្រសិទ្ធិភាពតិច ដែលវាមិនទាន់ឆ្លើយតបការចង់បានរបស់រាជរដ្ឋាភិបាល៕
