ភ្នំពេញ៖ លោកឧកញ៉ា ស៊ីម ជ័យសិទ្ធ នាយកក្រុមហ៊ុន Cam Agri Rubber Co., Ltd បានបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជាយើង តាមរយៈក្រុមហ៊ុនរបស់លោក មានសមត្ថភាពក្នុងការនាំចេញ ប្រភេទកៅស៊ូក្រែប ទៅប្រទេសជិតខាងរបស់យើងគឺវៀណាម និងប្រទេសចិន ក្នុងមួយៗប្រមាណ ជិត ៥០០តោន ។ លោកឧកញ្ញ៉ា បញ្ជាក់ថា ក្រុមហ៊ុន Cam Agri Rubber Co., Ltd ត្រូវ បានបង្កើត ឡើង ក្នុង ឆ្នាំ២០១៩ ដោយបានដាំដុះដំណាំកៅស៊ូបានចំនួន ១៦០ហិកតា លើផ្ទៃដីដែលមានស្រាប់ចំនួន ៣៩០ ហិក តា និងកំពុងបន្ដដាំដំណាំកៅស៊ូក្នុងឆ្នាំ២០២០នេះ ប្រហែលជាង១០០ហិកតាបន្ថែមទៀត។ ហើយ បើ គិត រយៈពេលដាំដុះក្រុមហ៊ុនបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១១មកម្លេះ។

 ក្រុមហ៊ុនរបស់លោកឧកញ្ញ៉ា មានសមត្ថភាពផលិតកៅស៊ូក្រែបប្រមាណជាង៤៥០តោន ក្នុង មួយ ខែ។ ក្នុងនេះដែរ ការផលិតចេញជាជ័រក្រែប ក្រុមហ៊ុនបានផលិតចេញជាជ័របីប្រភេទផ្សេង ៗគ្នា រួមមាន៖ ប្រភេទទី១ CSR 3L, ប្រភេទទី២ CSR 5L និងប្រភេទទី៣ គឺ CSR10។ ដោយឡែកវត្ថុធាតុដើម គឺយកពីជ័រទឹកដើមកៅស៊ូ, ជ័រកក, ជ័រចាន និងជ័រមុខជាដើម។
 ក្រៅពីនាំចេញកៅស៊ូក្រែបទៅក្រៅប្រទេស លោកឧកញ៉ា ស៊ីម ជ័យសិទ្ធ ក៏បាន ប្រកាស ទទួល ទិញ ជ័រ កៅស៊ូរបស់កសិករទាំងអស់នៅក្នុងខេត្តព្រះវិហារ ពិសេសពីចំការកៅស៊ូលក្ខណៈគ្រួសារ ដោយផ្ដ ល់ នូវតម្លៃសមរម្យ ក្នុងការប្រកួតប្រជែងផ្នែកទីផ្សារ។ “យើងទិញពីបងប្អូនគឺទិញដល់ចំការតែម្ដង”។
បើតាមការឲ្យដឹងពីលោក លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ព្រះវិហារ បានឱ្យដឹងថា  ខេត្តព្រះវិហារ មានក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូមានចំនួន ១៥ក្រុមហ៊ុន, ផ្ទៃដីក្នុងផែនការវិនិយោគសរុប ៦៤,៨៦០ហិកតា, ផ្ទៃដីដាំដំណាំកៅស៊ូរួចមាន ១៧,៨៩០ហិកតា, ដាំដុះជា លក្ខណៈគ្រួសារ ចំនួន៣,៤៥៤ហិកតា។ បច្ចុប្បន្នផ្ទៃដីកំពុងប្រមូលផលទឹកជ័រកៅស៊ូសរុប ៥,៧៦៨ ហិកតា និងប្រមូលផលសម្រាប់កៅស៊ូគ្រួសារចំនួន ៣,២៧៩ហិកតា។ ក្នុងនោះទិន្នផលជ័រ ស្ងួត ជាមធ្យម ៣០០គីឡូក្រាម ក្នុង១ហិកតា ក្នុង១ខែ ស្មើនិង ៣តោន៦០០គីឡូក្រាម ក្នុង១ឆ្នាំ, ដោ យ ឡែក តម្លៃ ជ័រទិញចូលនៅចំការជាមធ្យមក្នុងខែមករាប្រមាណ ៤៣០០ រៀល ក្នុង១គីឡូក្រាម។ ជាមួយ នេះ ខេត្ត ព្រះវិហារ មានថ្នាលបណ្ដុះកូនកៅស៊ូចំនួន ៥កន្លែង, មានស្នាក់ការ ប្រមូលទិញ និងកែច្នៃជ័រកៅស៊ូចំនួន ០៥ កន្លែងទៀតផង និងមានរោងចក្រកែច្នៃជ័រកៅស៊ូក្រេបមួយកន្លែង ស្ថិតក្នុងក្រុមហ៊ុនចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ៕