ខេត្តបាត់ដំបង:យុវជនជាជនសង្ស័យម្នាក់អាយុទេីបតែពេញវ័យត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធទៅនិងសំណុំរឿងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

 លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា នៅវេលាម៉ោង ១៥-៣០ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិវត្តគរ  សង្កាត់វត្តគរ ក្រុងបាត់ដំបងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធី វណ្ណឌី ហៅ ទីន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបងរួមជាមួយវត្ថុតាង-ថ្នាំញៀន ប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន០៤កញ្ចប់ទម្ងន់ ៨,៤០ក្រាម -ទូរស័ព្ទដៃចំនួន០១គ្រឿង -កាំបិតសាំម៉ូរ៉ៃចំនួន០១ដើម និងសម្ភារះប្រើប្រាស់មួយចំនួនទៀតផងដែរ។

 ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំឯកសារបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី ៕
https://drive.google.com/uc?export=view&id=1HAAj6Swv0jqS4qXl_tDs5s6iLODq37W7https://drive.google.com/uc?export=view&id=1mcAR_AYPaYbl1i_ExyA4JXWrD-17JEKV