បន្ទាយមានជ័យ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញជាសំណួរថាតើការច្រៀង និងការទេសសនាបែបកំប្លែងរបស់ព្រះសង្ឈតើវាជាការត្រឹមត្រូវដែរទេ។
ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្មានថ្ងៃមុនសម្ដេចបានបើកហ្វេសប៊ុកមើលក៏ឃើញព្រះសង្ឈច្រៀងបទ «ចាបយំល្វើយៗ» និងការទេសនាបែបកំប្លែង ដែលនាំឲ្យសម្ដេចក៏អស់សំណើចផងដែរ។
សម្ដេចតេជោបានសួរថា«តើការការច្រៀងរបស់ព្រះសង្ឈបែបនេះវាជាការត្រឹមត្រូវឬយ៉ាងណា?»៕
