ខេត្តត្បូងឃ្មុំ ៖ ល្បែងស៊ីសងគ្រប់ប្រភេទ មានដូចជា សង្វៀនជល់មាន់ និងបៀរ អាម៉ោង ក៏ដូចជាល្បែង កន្ទុយ លេខខុសច្បាប់ជាច្រើន កំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យ ហើយបន្តរីកដូចផ្សិតជារៀង រាល់ ថ្ងៃ នៅកណ្តាលក្រុងសួង ។ ប្រជាពលរដ្ឋរង់ចាំមើលថាតើ លោកអភិបាលក្រុង និងលោកអធិការ នគ រ បាល ក្រុង សួង មានចំណាត់ការណ៍បែបណា ទៅលើករណីនេះ ។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ករណីល្បែងស៊ីសងគ្រប់ប្រភេទកើតមានឡើងនៅកណ្តាល ក្រុងសួងនេះ តើកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ មានដឹងឬទេ ហើយបើដឹងនឹងមានវិធាន ករណ៍ ទប់ស្កាត់ និងបង្រ្កាបដោយរបៀបណា ព្រោះវាប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេស គឺប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ ។ ដូច្នោះបញ្ហាល្បែងស៊ីសងនេះ សូមអាជ្ញាធរ មាន សមត្ថ កិច្ច ក៏ដូចជាលោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃុំ មេត្តាមានឆន្ទៈក្នុងការចុះ អនុវត្ត ការងារ ភូមិ ឃុំសុវត្ថិភាពនេះផង កុំបណ្តែតបណ្តាលឲ្យបញ្ហាល្បែងស៊ីសងនេះ បន្តកើតមានឡើងពេញ ភូមិ ពេញ ក្រុង សួ ង  យ៉ាង នេះ ព្រោះលោកអធិការ និងលោកអភិបាលក្រុងសួង មើលទៅដូចគ្មានសង្ឃឹមសោះ រឿងចុះបង្រ្កាបនេះ ។ 
ប្រភពដដែល បានឲ្យដឹងទៀតថា ចំណុចភូមិថ្មី ក្រុងសួង ខេត្តត្បូងឃ្មុំ ខាង ក្រោយ សាលា ក្រុ ង ប្រហែល ជាង ០៣ គីឡូម៉ែត្រ ក្នុងចំការស្វាយចន្ទីកំពុងបើកលេងសង្វៀនជល់មាន់ និងអាប៉ោង មា នៅយ៉ាងរលូន ហើយមួយថ្ងៃៗមានអ្នកចូលលេងល្បែងដូចគេដង្ហែរកឋិនទៅទៀត តែ មិនដែល ឃើញ មន្ត្រី អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ចាត់វិធានការ ទប់ស្កាត់ ម្តងណាទាល់តែសោះ។ បញ្ហាល្បែងស៊ីសងនេះ ប្រជាពលរដ្ឋក្នុងក្រុងសួង មានការព្រួយបារម្ភ និងភ័យខ្លាច យ៉ាង ខ្លាំង អំ ពី បញ្ហា អសន្តិសុខ សង្គម ដែលផ្តើមចេញពីការប្រពឹត្តល្បែងស៊ីសងនេះ ហើយបង្កឲ្យមានអំពើ ចោរលួច ឆក់ ឬអំពើហឹង្សាក្នុងគ្រួសារ កើតឡើងក្នុងភូមិឃុំរស់នៅរបស់ពួកគាត់ ដូច្នោះសូមមេត្តាចាត់វិធានការណ៍ បង្រ្កាប ផង៕