ភ្នំពេញ៖ ខណៈដែលថ្ងៃ ១៤ កុម្ភៈ ថ្ងៃទិវានៃក្តីស្រឡាញ់ កាន់តែខិតជិតចូលមកដល់ ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញសេចក្ដីណែនាំ ៤ចំណុច ស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។
ក្រសួងអប់រំពន្យល់ថា មូលហេតុដែលក្រសួងដាក់ចេញសេចក្ដីណែនាំ ដល់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅក្នុងថ្ងៃ ១៤ កុម្ភៈ ដោយសារតែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្តីស្រឡាញ់ កាន់តែមានឥទ្ធិពលធំឡើងធំឡើងៗ ធ្វើឲ្យយុវវ័យភ្លើតភ្លើន ភ្លេចការសិក្សានបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួននិងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរ ដោយសារតែសិស្សានុសិស្សមួយចំនួនយល់ខុសថាបុណ្យនេះ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃជួបគ្នារវាងគូស្នេហ៍ ហើយម្យ៉ាងទៀត ទិវានេះពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។
យោងតាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កាលពីថ្ងៃទី ០៧ ខែកុម្ភៈឆ្នាំ២០២០ ដែលទើបទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន ក្រសួងសូមធ្វើការណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ ដូចតទៅ៖
១-ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជា តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ ដើម្បីកុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់។
២-ត្រូវពង្រឹងការអនុវត្តន៍បទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
៣-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជនក្រុមប្រឹក្សាកុមារប្រចាំសាលាដោយអនុវត្តសកម្មភាព«មិត្តអប់រំមិត្ត»។
៤-ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយអាណាព្យាបាលមាតាបិតាសហគមន៍ ដើម្បីផ្ដល់និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីដែលប្រព្រឹត្តដោយសិស្សានុសិស្សដើម្បីសហការគ្នាអប់រំ ណែនាំកែលម្អ សិក្សានុសិស្សបានទាន់ពេលវេលា៕