ប៉េកាំង៖ ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសថ្មីកូរ៉ូណានៅក្នុងប្រទេសចិនបានកើនឡើងដល់ ១.០១១ នាក់នៅទូទាំងប្រទេសចិនកាលពីថ្ងៃអង្គារ (ថ្ងៃទី ១១ ខែកុម្ភៈ) បន្ទាប់ពីខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងជាងគេត្រូវបានបានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន ១០៣ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់Channelnewsaia នៅព្រឹកនេះ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃគណៈកម្មការសុខភាពរបស់ខេត្តហ៊ូប៉ី ក៏បានបញ្ជាក់ពីករណីថ្មីចំនួន ២.០៩៧ ករណីផ្សេងទៀតនៅក្នុងខេត្តភាគកណ្តាលដែលការផ្ទុះឡើងបានកើតឡើងនៅក្នុងខែធ្នូ។ ឥឡូវនេះមានករណីវីរុសកូរ៉ូណាត្រូវបានបញ្ជាក់ថាមានជាង ៤២.២០០ ករណីនៅទូទាំងប្រទេសចិនដោយផ្អែកលើតួលេខដែលបានចេញផ្សាយពីរដ្ឋាភិបាលចិន៕