កណ្តាល៖ ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភះ ឆ្នាំ២០២០ នៅវេលាម៉ោង ១៣៖០០នាទី មានករណីអគ្គិភ័យនៅភូមិខ្សាច់អរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បណ្តាលឲ្យឆេះផ្ទះ ០១ខ្នងទំហំ១៦ម×៦.២០ម សង់អំពីឈើលើថ្មក្រោមដំបូលប្រក់ក្បឿង ដែលមានម្ចាស់ឈ្មោះ នៅ សារ៉ន ភេទ ស្រី អាយុ ៤៥ ឆ្នាំ លំនៅភូមិឃុំកើតហេតុខាងលើ ។
ក្នុងហេតុការណ៍នេះ បានឆេះខូចខាតផ្ទះជាន់លើខូចខាតទាំងស្រុង, ជាន់ក្រោមឆេះរោលខ្លាំង និងខូចខាតសម្ភារះនៅក្នុងផ្ទះឆេះខូចខាតទាំងស្រុង រួមមានប្រាក់ ៣០០០ដុល្លា ប្រាក់រៀល០១លានរៀល ។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯម២ គ្រឿង សហការណ៍ជាមួយរថយន្តពន្លត់អគ្គីភ័យស្រុកខ្សាច់កណ្តាល១គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន៦ រថយន្ត ហើយរលត់ជាស្ថាពរនៅវេលាម៉ោង១៤៖១០នាទីថ្ងៃដដែល ខណៈ
មូលហេតុបណ្ដាលមកពីទុស្សេខ្សែភ្លើង ៕




