បន្ទាយមានជ័យ៖ នៅក្នុងឱកាសអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេច តេជោ ហ៊ុន សែន បានធ្វើការគូសបញ្ជាក់ថា សម្ដេចមិនត្រឹមតែបន្តឈឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីឆ្នាំ២០២៣និងឆ្នាំ២០២៨ខាងមុខប៉ុណ្ណោះទេ សម្ដេចនិងបន្តឈឈ្មោះនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។
សម្ដេចតេជោបានបានសង្កត់ធ្ងន់ថា«ខ្ញុំមានមហិច្ចតាធ្វើជានាយករដ្ឋមន្រ្តីរហូតដល់ឆ្នាំ២០២៨ឬក្រោយឆ្នាំ២០២៨បន្តទៀត»។
សម្ដេចតេជោ ហ៊ុន សែន រំពឹងថាបងប្អូនប្រជាពលរដ្ឋនិងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រិក្សាឃុំសង្កាត់បោះឆ្នាំ២០២២ខាងមុខនិងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០២៣ ខាងមុខអោយទទួលជ័យជំនះបន្តទៅទៀត៕