តាកែវ៖ ប្រជាពលរដ្ឋជា ច្រើនគ្រួសារក្នុងភូមិ២របស់ឃុំញ៉ែងញ៉ង គឺភូមិកំសី និងភូមិតាតៃ សម្តែងការហួសចិត្តនិងងឿងឆ្ងល់ ចំពោះលោកមេឃុំ អោម សុាំង ហេតុអីលុយឃុំដល់ទៅជាង៩៩ ម្តេចមកធ្វើប្រទ្បាយដូចធ្វើលេងបែបនេះ ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋ ទាំងពីភូមិបានឲ្យភ្នាក់ព័ត៌មានយើងដឹងថា ពួកគាត់បានទៅចូលរួមប្រជុំដឹងលឺពីការដេញថ្លៃគម្រោងធ្វើប្រទ្បាយលេខ៦០នេះដែរ ដោយក្នុងនោះថវិកាឃុំសម្រាប់ធ្វើប្រទ្បាយមានរហូត ៩៩. ៤៧១.៤២៧ លានរៀល ចុះហេតុអីបានធ្វើប្រទ្បាយដូចធ្វើលេងដូចនេះ គួណាធ្វើអោយបានល្អជាងនេះបន្តិច លុយសមល្មមនិងធ្វើបានល្អជាងនេះណាស់ ព្រោះអីប្រទ្បាយមានប្រវែងតែ ២៣០០ ម៉ែត្រប៉ុណ្ណោះ ។ ពួកគាត់បន្តថា បើមើលស្ថានភាពជាក់ស្តែង ប្រទ្បាយនេះធ្វើតូចជាងប្រទ្បាយចាស់ទៅទៀត បាតក៏តូច ជម្រៅក៏រាក់ កាយក៏មិនស្អាត ធ្វើដូចក្មេងធ្វើលេង គួណាធ្វើ អោយសមទៅនឹងទឹកលុយរបស់រដ្ឋទម្លាក់អោយតាមឃុំនីមួយផង កុំនាំគ្នាឃុបឃិតស៉ីលុយរដ្ឋហួសហេតុចឹងពេក ។

បើតាមការអោយដឹងពីម្ចាស់គ្រឿងចក្រ ដែលទទួលបានការដេញថ្លៃ ធ្វើប្រទ្បាយលេខ ៦០នេះ គឺលោកទទួលបានថវិកា ពីឃុំតែ ជាង៥០លានរៀល ។ ចុះលុយដែលនៅសល់ជាង៣០ លានរៀល ទៀត តើលោកមេឃុំយកលុយនោះទៅណា ?