ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២នៅព្រឹកថ្ងៃ អង្គារ៏ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអះអាងថា អ្នកទេសចរណ៏ជនជាតិហូឡង់ម្នាក់ដែលចូលមកខេត្តព្រះសីហនុតាមរយៈកាប៉ាល់ដែលមានអាការៈក្ដៅខ្លួនកំពុងតែដាក់នៅបន្ទប់ដោយឡែកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីតាមដានថាមានឬក៏គ្មានផ្ទុកវិរូសកូរ៉ូណា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅព្រឹកនេះអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានរាយការណ៏ប្រាប់សម្ដេចពីករណីយ៏ជនជាតិហូឡង់ដែលបានចូលមកកម្ពុជាដោយមានអាការៈក្ដៅខ្លួន ហើយត្រូវបានបញ្ជូនតៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីតាមដានដោយយកកំហាកទៅពិនឹត្យនៅវិទ្យាស្ថានប៉ាស្ទ័រដើម្បីពិនឹត្យថាមានឬគ្មានវិរូសកូរ៉ូណា? ហើយប្រសិនបើជនជាតិហូឡង់នេះមានផ្ទុកវិរូសកូរ៉ូណា ត្រូវតែបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមួយរយៈសិន។
សម្ដេចតេជោក៏បានប្រកាស់ផងដែរថា ជនជាតិចិនដែលមានផ្ទុកវិរុសកូរ៉ូណានិងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះស៊ីហនុ បានជាសះស្បើយហើយ ហើយនឹងត្រូវចាកចេញពីប្រទេសកម្ពុជាត្រលប់ទៅប្រទេសចិនវិញនៅថ្ងៃនេះផងដែរ៕