ខេត្តតាកែវ៖ បញ្ហាដំណាំកញ្ឆាដែលបងប្អូនប្រជាពលរដ្ឋ បានលួចធ្វើការដាំដុះជាច្រើនឆ្នាំ ដែលសមត្ថកិច្ចតែងតែធ្វើការបង្រ្កាបជាហូរហែ ប៉ុន្តែមិនដែលឃាត់ខ្លួនបានជនសង្ស័យម្ដងណា ឡើយជាក់ស្ដែងក្នុងរយះពេលប៉ុន្មានលើកចុះក្រោយនេះ សមត្ថកិច្ចបានឆ្មក់ចូលបង្រ្កាបតែងតែ ឃាត់ខ្លួនបានជនសង្ស័យ ប៉ុន្តែនៅមិនទាន់ចាប់បានមេក្លោងធំនៅឡើយទេ។

នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស  ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ២២ នាទី ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្ក្រាបករណីដាំដុះនិងរក្សាទុកកញ្ឆាខុសច្បាប់ នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដោយឃាត់ខ្លួនបានជនសង្ស័យ០១នាក់មានឈ្មោះ វ៉ាន់ លីម ភេទប្រុស អាយុ៦៤ ឆ្នាំ  មានទីលំនៅនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ជាអ្នកដាំ)។

ព្រមទាំងដកហូតបានវត្ថុតាងរួមមាន កញ្ឆាស្ងួតចំនួន ១៥.០៥គីឡូក្រាម និងកញ្ឆាស្រស់ចំនួន ៣៥គីឡូ និងជញ្ជីងចំនួន០១។

បច្ចុប្បន្នជនសង្ស័យ នុងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តផ្ដន្ទាទោសតាមផ្លូវច្បាប់៕