អភិបាលស្រុកត្រាំកក់ ប្រើវិធានការក្ដៅចំពោះក្រុមគ្រឿងចក្រ ដែលលួចកាយអាចម៍ដីរដ្ឋ យកមកលក់យ៉ាងអនាធិបតេយ្យ ក្នុងឃុំ ញ៉ែងញ៉ង ខណៈដែលពលរដ្ឋចោទថាមេឃុំនៅពីក្រោយ
ពិសី
Friday, February 21, 2020
តាកែវ៖ ដោយមិនបង្អង់យូរ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ អំពីដីស្រែពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងទំនប់ ទឹកកំសី ស្ថិតក្នុងភូមិកំសី ឃុំញ៉ែង ញ៉ង ស្រុកត្រាំកក់ ដែលធ្លាប់អាស្រ័យ ផលជារៀងរាល់ឆ្នាំ ដែលត្រូវបាន លោក អោម សាំង ដែលជាមេឃុំញ៉ែងញ៉ង បានឃុបឃិ តគ្នា ជាមួយក្រុមឈ្មួញរកស៊ីកាយដីលក់ ឈ្មោះ កុច ដែលជា ម្ចាស់គ្រឿងចក្រ ដែលកំពុងកាយយកអាចម៍ ដឹកចេញទៅលក់បានយ៉ាងរលូននោះ ត្រូវបាន លោក កៅ វគ្គសែល ដែលជាអភិបាលស្រុកត្រាំកក់ ចេញបញ្ជា ឲ្យក្រុមការងាររបស់ចុះទៅចាប់គ្រឿងចក្រដល់កន្លែងកើតហេតុនោះ និងបានធ្វើការហាមឃាត់ គ្រឿងចក្រមិនកាយតទៀតនោះទ្បើយ ។
ប៉ុន្តែដោយសារដឹងថា អាជ្ញាធរស្រុកចេញបញ្ជាឲ្យចុះ ទៅចាប់គ្រឿងចក្រ ដែលលួចកាយដីខុសច្បាប់ក្នុងទំនប់កំសីនោះ ម្ចាស់គ្រឿងក៏បាននាំគ្នាយកគ្រឿងចក្រលួចរត់ចេញយ៉ាងលឿន មិនអោយអាជ្ញាធរស្រុកចាប់បាននោះទេ ក៏ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពីលោកអភិបាល ស្រុកត្រាំកក់ លោកបានឲ្យក្រុមការងាររបស់លោក ចុះធ្វើកំណត់ហេតុ អំពីការប៉ះពាល់ខូចទាំងនោះ ហើយលោកនិងកោះហៅលោកមេឃុំ ញ៉ែងញ៉ង អោម សាំង ដែលធ្វើតាមតែចិត្តខ្លួន មកធ្វើការណែនាំ និងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ធ្វើអ្វីស្រេចតែ ចិត្តខ្លួនតទៅទៀត ហើយលោកនិងឲ្យលោកមេឃុំញ៉ែងញ៉ងរូបនោះ ធ្វើការជួសជុលផ្លូវដែលចូចនោះទ្បើងវិញទាំងអស់ ។លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានឲ្យភ្នាក់ងារព័ត៌មាន យើងបានដឹងបន្ថែមទៀតថា លោកបានប្រាប់ឲ្យលោកមេឃុំកោះហៅក្រុមគ្រឿងចក្រនោះ មកជួបលោកនៅសាលាស្រុក ដើម្បីដោះស្រាយគ្នា ព្រមទាំងធ្វើកិច្ចសន្យាផងដែរ ៕