ហាណូយ៖ យោងតាមកាសែត បាងកកប៉ុស្ត៍ បានចុះផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមបាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាជនវៀតណាមទាំង ១៦ នាក់ ដែលបានឆ្លងវីរុសកូរ៉ូណា ត្រូវបានព្យាបាលឱ្យជាសះស្បើយហើយដោយមិនមានករណីថ្មីណាមួយត្រូវបានកើតឡើងសាជាថ្មីទេចាប់តាំងពីថ្ងៃទី ១៣ ខែកុម្ភៈ។
ក្រសួងសុខាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺដែលត្រូវបានគេស្គាល់ចុងក្រោយគឺបុរសអាយុ ៥០ ឆ្នាំម្នាក់បានឆ្លងជំងឺពីកូនស្រីរបស់គាត់ដែលបានត្រឡប់មកពីទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនដែលវីរុសនេះបានលេចចេញមកដំបូងនោះ បានព្យាបាលជាសះស្បើយហើយហើយស្ថិតក្នុងស្ថានភាពល្អ។
គេមិនទាន់ដឹងច្បាស់ទេថាតើអ្នកជំងឺចុងក្រោយនឹងត្រូវចេញពីមន្ទីរពេទ្យនៅពេលណា។ ក្រសួងសុខាភិបាលវៀតណាមបានបន្ថែមថា អ្នកដែលនៅសេសសល់រួមទាំងទារកអាយុ ៣ ខែកំពុងមានភាពល្អប្រសើរឡើង។ របាយការណ៍ដំបូងរបស់វៀតណាមអំពីវីរុសនេះគឺអំពីពលរដ្ឋចិនពីរនាក់បានឆ្លងកាលពីថ្ងៃទី ២៣ មករា ៕



