វ៉ាស៊ីនតោន៖ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅអាមេរិកគ្រោងនឹងធ្វើបាតុកម្មប្រឆាំងសម្ដេច ហ៊ុន សែន នៅថ្ងៃ១៤ ខែមីនា នៅទីក្រុងឡាសវេហ្កាស រដ្ឋណេវ៉ាដា នៅពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជារួមជាមួយមេដឹកនាំអាស៊ានដទៃទៀត ជួបប្រជុំជាមួយនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

លោក អ៊ុង ឫទ្ធី  ប្រធានសាខាគណបក្សសង្គ្រោះជាតិក្រៅប្រទេសបានផ្តល់បទសម្ភាសន៏ដល់វិទ្យុសំលេងសហរដ្ឋអាមេរិក កាលពីយប់មិញនេះថា នេះជាឱកាស់មួយដែលប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកដែលនឹងរៀបចំធ្វើបាតុកម្មនេះដើម្បីទាមទារឱ្យស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានប្លន់អំណាចកន្លងមក។
លោក អ៊ុង ឬទ្ធី បានថ្លែងបន្តថា ខ្មែររស់នៅក្រៅប្រទេសនឹងមិនសំងំស្ងៀមទុកអោយមេដឹកនាំកម្ពុជាធ្វើអ្វីស្រេចតែចឹត្តដែលនាំឲ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងគ្រោះហានិភ័យនោះទេជាពិសេសការអោបក្រសោបប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជាអ្នកជួយឲ្យមានការកាន់អំណាចយូអង្វែងទៅមុខទៀតរបស់លោក ហ៊ុន សែន។
គួបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធទៅនិងដំណើរទស្សនៈកិច្ចនៅសហរដ្ឋអាមុមេរិកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាស់ស្វាគមន៏នៅបាតុកម្មប្រឆាំងសម្ដេច ហើយសម្ដេចក៏បានស្នើឲ្យអ្នកគាំទ្រសម្ដេចដែលគ្រោងមកមកចូលរួមប្រជុំជាមួយសម្ដេច សូមត្រៀមខ្លួនផងដែរ៕